ពិធីបុណ្យដើមឆ្នាំថ្មីប្រពៃណីប្រព្រឹត្តទៅយ៉ាងផូលផុស

(VOVworld) - នាថ្ងៃទី១៣ កុម្ភៈ (ថ្ងៃទី៦ ខែទី១ឆ្នាំវកអដ្ឋស័ក២០១៦តាមច័ន្ទគតិ)
ព្រះសង្ឃ ពុទ្ធសាសនិក ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសជា
ច្រើនកុះករបានមកប្រារព្ធពិធីបុណ្យវត្ត Bai Dinh ខេត្ត Ninh Binh ភាគខាងជើងវៀត
ណាម។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងរដ្ឋមន្រ្តីក្រសួង
ហិរញ្ញវត្ថុលោក Dinh Tien Dung បានវាយស្គរប្រារព្ធពិធីបុណ្យ ព្រមទាំងរួមជាមួយ
ប្រជាជនអុជធូប ចូលរួមពិធីដោះលេងបក្សី បួងសួងឲ្យ ប្រទេសជាតិនិងប្រជាជន
មានភាពសុខសាន្តត្រាណ មនុស្សគ្រប់រូបមានជីវភាពដ៏ សម្បូរហូរហៀនិងសុភ
មង្គល។ព្រះតេជគុណ Thich Minh Quang គងនៅវត្ត Bai Dinh បានឲ្យដឹងថា៖
“នៅពិធីបុណ្យឆ្នាំនេះ ក្រៅពីរបៀប ពិធីអំពីពុទ្ធសាសនា នៅតែមានសកម្មភាពក្នុង
 លក្ខណៈវិញ្ញាណផ្សេងទៀត។អំពីផ្នែកបុណ្យគឺឆ្នាំនេះមានបុណ្យដង្ហែរគ្រែស្នែង
ឡើងវត្ត សរសេរអក្សរផ្ចង់ ពិព័រណ៍រូបថតគំនូសិល្បៈជាដើម”។
ពិធីបុណ្យដើមឆ្នាំថ្មីប្រពៃណីប្រព្រឹត្តទៅយ៉ាងផូលផុស - ảnh 1
ទិដ្ឋភាពនៃពិធីបុណ្យវត្ត Bai Dinh

មុននោះ នាយប់ថ្ងៃទី១២ កុម្ភៈ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន
 ប្រព្រឹត្តទៅកម្មវិធីសំដែងសិល្បៈរំលឹកខួបអនុស្សាវរីយ៍លើកទី២២៧ជ័យជំនះ
Dong Da ប្រវត្តិសាស្ត្រ។ក្រុមសិល្បៈករចូលរួមកម្មវិធីបាន បង្ហាញនូវរូបភាពរបស់
ស្ដេច Quang Trung – Nguyen Hue និងយុទ្ធជ័យ ដ៏ត្រចះត្រចង់នៅនិទាឃរដូវឆ្នាំ
១៧៨៩។ចូលរួមទស្សនាកម្មវិធីនេះ​ លោក Nguyen Van Tho ពលរដ្ឋមួយនាក់
នៅទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“កម្មវិធីនេះមានអត្ថន័យដ៏ធំធេងណាស់ ដោយសារវាបានអប់រំជំនាន់វ័យក្មេងថា
​ ជំនាន់ជីដូនជីតាយើងបានវាយឈ្នះខ្មាំងសត្រូវឈ្លានពានយ៉ាងដូចម្ដេច។ហើយ
តាមរយៈនោះបន្សល់ទុកមកឲ្យកូនចៅនូវការទទួលខុសត្រូវការពារ រក្សាដែនដី
និងកោះសមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ