ពិធីបុណ្យនំប៉័ងនៅទីក្រុងហូជីមិញត្រូវ​បាន​រៀប​ចំឡើង​ជាលើកដំបូង

(VOVWORLD) -  ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងសំដៅរួមចំណែកបង្កើតនិងអះអាងពីគុណតម្លៃក៏ដូចជាពាណិជ្ជសញ្ញានំប៉័ងវៀតណាម ទន្ទឹមនឹងនោះ លើកតម្កើងសិប្បករ និងកម្មករដែលបានបង្កើតតម្លៃនំប៉័ងនីមួយៗផងដែរ។
ពិធីបុណ្យនំប៉័ងនៅទីក្រុងហូជីមិញត្រូវ​បាន​រៀប​ចំឡើង​ជាលើកដំបូង - ảnh 1សន្និសីទសារព័ត៌មានដើម្បីប្រកាសពិធីបុណ្យនំបុ័ងវៀតណាមលើកទី ១ ឆ្នាំ ២០២៣។ រូបថត៖ VOV

ពិធីបុណ្យនេះបានប្រមូលផ្តុំស្តង់លក់នំប៉័ងចំនួន១២០ របស់អង្គភាព ភោជនីយដ្ឋាន ហាងនំប៉័ង និងអ្នកផ្គត់ផ្គង់នៅទីក្រុងហូជីមិញ និងទូទាំងប្រទេស អ្នកផ្គត់ផ្គង់បរទេស ដែលគ្រោងនឹងទាក់ទាញភ្ញៀវទេសចរជាង ៥ ម៉ឺននាក់មកទស្សនា ឆ្លងបទពិសោធន៍ និងទិញទំនិញ។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនឹងប្រព្រឹត្តទៅសកម្មភាពដូចជា៖ សិក្ខាសាលាក្រោមប្រធានបទ “ដំណើរអភិវឌ្ឍន៍នំប៉័ងវៀតណាម”; ការសម្តែងនិងឆ្លងបទពិសោធន៍ធ្វើនំប៉័ង; ឧទ្ទេសនាមម្ហូបចំនួន ១០៥ មុខញាំជាមួយនំប៉័ង; ការតាំងបង្ហាញនំប៉័ងដែលធ្វើពីបន្លែផ្លែឈើវៀតណាម; ប្រគល់ស្តង់លក់នំប៉័ងចំនួន ២០ សម្រាប់នារីជួបការលំបាកផងដែរ។

លោកស្រី Nguyen Thi Khanh ប្រធានសមាគមទេសចរណ៍ទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យបានឲ្យដឹងថា៖ “នេះជាសកម្មភាពដើម្បីរួមចំណែកជំរុញតម្រូវការទេសចរណ៍ ធ្វើឱ្យសម្បូរបែបនូវទេសចរណ៍ទីក្រុង។ នេះជាព្រឹត្តិការណ៍បើកទូលាយ និងអាចរៀបចំជាប្រចាំឆ្នាំបាន ដើម្បីទាក់ទាញមិនត្រឹមតែភ្ញៀវទេសចរវៀតណាមប៉ុណ្ណោះទេ ថែមទាំងភ្ញៀវអន្តរជាតិមកទស្សនា និងឆ្លងបទពិសោធន៍ទៀតផង។ ប្រាកដណាស់ថា ភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីបុណ្យនេះ។ ម្ហូបអាហារតាមដងវិថីនេះ បច្ចុប្បន្នត្រូវបានដំឡើងជាពិធីបុណ្យមួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ