“ពិធីបុណ្យវៀតណាម ២០១២” នៅតូក្យូ ជប៉ុន

“ពិធីបុណ្យវៀតណាម ២០១២” បានបើកនាថ្ងៃទី ១៥ កញ្ញា នៅតូក្យូ ជប៉ុន។ ថ្លែងមតិក្នុង
ពិធីបើក ឯកអគ្គរដ្ឋទូតវៀតនាមប្រចាំនៅជប៉ុន Doan Xuan Hung បានឲ្យដឹងថា៖ ពិធីបុណ្យ
នេះគឺជាព្រឹត្តិការជួបប្រាស្រ័យមិត្តភាពធំបំផុតពីមុនមក រវាងប្រទេសទាំង ២ ក្នុងឱកាស
រំលឹកខួបអនុស្សារវរីយ៍ទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម ជប៉ុន (ថ្ងៃទី ២១ កញ្ញា) ដែលរំចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀត
ណាមនិងជប៉ុនឲ្យខ្លាំងក្លា ថែមទៀត។ ថ្លែងមតិក្នុងពិធីបើក អតីតនាយករដ្ឋមន្ត្រីជប៉ុន
Yasuo Fukuda បានចាត់ទុកថា៖ រដ្ឋាភិបាលនិងប្រជាជនជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់
ទំនង ជាមួយវៀតណាមនិងមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើនេះឲ្យ ខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ