ពិធីបុណ្យសរទរដូវនៅ Festival Hue មានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង Hue គណៈកម្មាធិការរៀបចំFestival Hue ឆ្នាំ ២០២៣ បានប្រកាសកម្មវិធីនិងសកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌនៃពិធីបុណ្យសរទរដូវ Festival Hue ឆ្នាំ ២០២៣ ។
ពិធីបុណ្យសរទរដូវនៅ Festival Hue មានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន - ảnh 1អាវផាយសហគមន៍នៅ Hue។ រូបថត៖ Le Hieu/VOV

ពិធីបុណ្យនេះបានអូសបន្លាយចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយមានសកម្មភាព និងកម្មវិធីចំនួន ១២ ដូចជា៖ ពិធីបុណ្យ Quan The Am ពិធីបុណ្យអាវផាយ ការតាំងពិព័រណ៍រតនវត្ថុព្រះបរមរាជវាំងសម័យ ស្តេច Khai Dinh ទិវាបុណ្យរបាំម៉ុងសាយHue។ ចំណុចរំលេចនៃពិធីបុណ្យសរទរដូវគឺកម្មវិធី “ពិធីបុណ្យអាវផាយ Hue ឆ្នាំ ២០២៣” ក្រោមប្រធានបទ “រឿងនិទានពីទន្លេ”។

ពិធីបុណ្យសរទរដូវ ក៏មានសកម្មភាពអំណរបុណ្យសែនព្រះខែ (Trung Thu) ដូចជា៖ ពិធីបុណ្យចង្កៀងគោម ទិវាបុណ្យរបាំម៉ុងសាយ ការតាំងពិព័រណ៍ និងការដង្ហែរចង្កៀងគោម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ