ពិធីបំផុសយុទ្ធនាការថ្នាក់ជាតិស្តីពី “នាំគ្នាធ្វើសម្អាតសមុទ្រ”

ពិធីបំផុសយុទ្ធនាការថ្នាក់ជាតិស្តីពី “នាំគ្នាធ្វើសម្អាតសមុទ្រ” - ảnh 1
យុទ្ធនាការថ្នាក់ជាតិ “នាំគ្នាធ្វើសម្អាតសមុទ្រ”

(VOVworld)-នាព្រឹកថ្ងៃទី១៩មិថុនា នៅឆ្នេសមុទ្រ Sam Son ខេត្ត Thanh Hoa មជ្ឈឹម
សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយមជ្ឈមណ្ឌល ព័ត៌មាន
VTV24 នៃស្ថានីយ៍ទូរទស្សន៍វៀតណាម រៀបចំពិធីបំផុតយុទ្ធនាការ ថ្នាក់ជាតិ។ នៅ
ក្នុងពិធីនេះ លោក​ Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធ សមាគម និងជាប្រធាន
សមាគមនិស្សិតវៀតណាមបានឲ្យដឹងថា៖

        “ទន្ទឹមនឹងសកម្មភាពនេះ យើងខ្ញុំក៏បានផ្តោតការយកចិត្តទុកដាក់លើការងារ
ផ្សព្វផ្សាយ សំដៅលើកកំពស់មនសិការរបស់ប្រជាជនឲ្យចូលរួមសកម្មភាព ធ្វើ
សម្អាតសមុទ្រ។ ហើយយុវជនត្រូវជាកម្លាំងស្នូលក្នុងការចូលរួមធ្វើឲ្យសហគមន៍
រួមដំណើរជាមួយសកម្មភាពនេះរបស់យុវជនផងដែរ”។

        ចូលរួមក្នុងយុទ្ធនាការធ្វើសម្អាតសមុទ្រនៅទីរួមស្រុក Sam Son កញ្ញា  Le
Thi Phuong និស្សិតនៅមហាវិទ្យាល័យ Hong Duc នៅខេត្ត Thanh Hoa បានចែក
រំលែកថា៖

        “យើងខ្ញុំបានចូលរួមសកម្មភាពស្ម័គចិត្តជាច្រើន។​ហើយយើងខ្ញុំបានសង្កេត
ឃើញថា នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យនិងមានសារសំខាន់
ណាស់។ ការសម្អាតសមុទ្រនេះ មិនត្រឹមតែនាំមកទស្សនីយភាពស្អាតប្រណី
ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកចូលក្នុងការរក្សាបរិស្ថាននៅសមុទ្រទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ