ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤

ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤ - ảnh 1
ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤ (KT)

        Vovworld-នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិង
​ឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំ​
ស្ដីពីអង្គភាព​អាជីវកម្មវៀតណាម២០១៤ដោយប្រធានបទ អភិវឌ្ឍន៍អង្គភាព​
អាជីវកម្ម​ក្នុងអាជីវកម្មកសិកម្ម។ របាយការណ៍សរុបបានវិភាគទំនាក់ទំនងជិត
ស្និទ្ធរវាងការអភិវឌ្ឍន៍អង្គភាព​អាជីវកម្មនិងគុណភាពកំណើននៃខឿនសេដ្ឋកិច្ច
ក្នុងវិស័យកសិកម្ម។ លោក Mai Xuan Hung អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច
នៃរដ្ឋសភាបានចាត់ទុកថា៖

        “ទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកក្តី ប៉ុន្តែផ្នែកកសិកម្មនៅ​បន្ត​ជា
សសរស្នូលសំរាប់ខឿនសេដ្ឋកិច្ចដដែល។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថា​ទំនាក់​
ទំនងរវាងគ្រួសារកសិករ អង្គភាពអាជីវកម្ម សហករណ៍ អង្គការវិទ្យាសាស្ត្រ​នឹង
​ពង្រីកបានតួនាទីនិងប្រសិទ្ធភាពក្នុងអាជីវកម្មកសិកម្មតាមទិសដៅផលិតកម្ម​ទំនិញ
ធំៗ លើកកំពស់គុណភាពផលិតកម្មជំរុញការនាំចេញផ្សាភ្ជាប់ផលិតកម្ម​កសិកម្មជា
មួយឧស្សាហកម្មកែច្នៃនិងបង្កើនលទ្ធភាពប្រកួតប្រជែង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ