ពិធីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ

(VOVWORLD) - នាថ្ងៃទី ៧ កញ្ញា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ នៅវិថី Quan Su ទីក្រុងហាណូយនោះវិទ្យុសម្លេងវៀតណាមបានរៀចំពិធីទទួលកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន ជូនវិទ្យុផ្សាយសម្លេងរំដោះ ក្នុងឱកាសរំលឹកខួបលើកទី ៧៣ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ឆ្នាំ១៩៤៥-៧ កញ្ញា ឆ្នាំ២០១៨)។ 
ពិធីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ

នេះគឺជាកិត្តិនាម ដែលត្រូវបានបក្ស និងរដ្ឋប្រគល់ជូន សំដៅកត់សម្គាល់នូវរាល់សមិទ្ធផលដ៏ឆ្នើម និងការរួមវិភាគទានដ៏សំខាន់របស់ កម្មាភិបាល អ្នកយកព័ត៌មាន និងបុគ្គលិកនៃវិទ្យផ្សាយសម្លេងរំដោះគ្រប់ជំនាន់ ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងអាមេរិកសង្គ្រោះប្រទេសជាតិ។ អញ្ជើញចូលរួមកម្មវិធិនេះ មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការផ្សព្វផ្សាយអប់រំមជ្ឈឹម លោក Vo Van Thong។ អញ្ជើញថ្លែងមតិអបអរសាទរនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានដ៏សំខាន់ៗរបស់អ្នកកាសែត អ្នកយកព័ត៌មាន និងអ្នកនិពន្ធជាច្រើនជំនាន់នៃវិទ្យផ្សាយសម្លេងរំដោះក្នុង កំឡុងពេលតស៊ូប្រយុទ្ធប្រឆាំង។ ព្រមទាំងអះអាងនូវកម្លាំងរីកសាយភាយដ៏ខ្លាំងក្លានៃវិទ្យុផ្សាយសម្លេងរំដោះ ដោយរួមចំណែកដល់ជ័យជំនះទាំងស្រុងក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងប្រទេសជាតិ ឯកភាពមាតុភូមិ នាំវៀតណាម ឈានឡើងសង្គមនិយម។ "បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលកត់ស្គាល់ ហើយវាយតម្លៃខ្ពស់ចំពោះគុណបំណាច់របស់វិទ្យុផ្សាយសម្លេងរំដោះ។ នៅក្នុងពិធីនេះ រដ្ឋបានប្រគល់កិត្តនាមដ៏ថ្លៃថ្លា វីរៈកងកម្លាំងប្រដាប់អាវុធក្នុងសម័យតស៊ូប្រយុទ្ធប្រឆាំងអាមេរិកសង្គ្រោះប្រទេសេសជាតិ ជូនវិទ្យុសម្លេង។ នេះគឺជាការតបស្នងសងគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ អ្នកផ្សាយសម្លេង សិល្បករ អ្នកបច្ចេកទេសនិងបុគ្គលិក ចំនួន ៦០០រូប គ្រប់ជំនាន់នៃវិទ្យុសម្លេងវៀតណាម ដែលបានរួមវិភាគទានដ៏សំខាន់ៗទៅក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។

ពិធីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ - ảnh 2 អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថ្លែងមតិក្នុងពិធីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំ និងសមូហភាពកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ បុគ្គលិកនៃវិទ្យុសម្លេង វៀតណាមគប្បីដណ្តុះបណ្តាលឥតឈប់ឈរ លើកកំពស់ជំនាញផ្នែកទ្រឹស្តី ជំនាញវិជ្ជាជីវៈ សីលធម៌ក្នុងសារព័ត៌មាន និងខិតខំប្រឹងប្រែងក្លាយទៅជាស្ថាប័ន ពុហមេឌាមួយជួរមុខនៃបក្សនិងរដ្ឋ។

«វិទ្យុសម្លេងវៀតណាមបន្តផ្លាស់ប្តូររបៀបធ្វើការថ្មី ទំនើបកម្ម និងប្រើប្រាស់ទាន់ ពេលវេលានូវបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ទំនើបៗចូលក្នុងការចាត់តាំងផលិតកម្មនូវខ្លឹមសារនៃកម្មវិធីនិងផ្សាយតាមរលកធាតុអាកាស ដើម្បិឆ្លើយតបនឹង តម្រូវការ របស់ប្រជាជន និងសហគ្រាស រួមទាំងអនុវត្តឲ្យបានល្អ ប្រសើរនូវ ភារកិច្ច នយោបាយដែលត្រូវបានប្រគល់ជូន។ អ្នកយកព័ត៌មាន អ្នកនិពន្ធនៃ វិទ្យុសម្លេង វៀតណាម ត្រូវលើកកំពស់ស្មារតីជាយុទ្ធជនឈានមុខគេក្នុង រណសិរ្សសតិ អារម្មណ៍វប្បធម៌ មានភាពម្ចាស់ការក្នុងការច្នៃប្រឌិត ព្រមទាំង មានព័ត៌មាន អត្ថបទយ៉ាងជ្រាលជ្រៅ ដែលច្បាមខ្ជាប់នឹងសភាពជាក់ស្តែងក្នុង ជីវភាពរស់នៅ និងសង្គម។ ប្រការទាំងនេះបានរួមចំណែកពង្រីកយ៉ាងធំទូលាយនូវគំរូមនុស្សល្អ ការងារល្អ រូបសណ្ឋានល្អ របៀបធ្វើការល្អ និងធ្វើឲ្យបានល្អបន្ថែមទៀតនូវភារកិច្ច ទិទៀនសង្គម រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ»។

ពិធីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ - ảnh 3 ពិធីទទួលកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនវិទ្យុផ្សាយសម្លេងរំដោះ

លោក Nguyen Xuan Phuc ក៏សង្កត់ធ្ងន់ថាវិទ្យុសម្លេងវៀតណាមគប្បី ជម្រុញការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ដើម្បីនាំមកនូវព័ត៌មានដែល មានលក្ខណៈសត្យានុម័ត  គ្រប់គ្រាន់និងទាន់ពេលវេលាអំពីសមិទ្ធិផលអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម រួមចំណែកលើកកំពស់ឋានៈប្រទេសជាតិ និងមនុស្ស វៀតណា មក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ។ វិទ្យុសម្លេងវៀតណាមមានភាពម្ចាស់ការ ផ្សព្វផ្សាយព័ត៌មានឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាអំពីគោលការនិងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងប្រយុទ្ធប្រឆាំង អំពើពុករលួយ និងបំភ្លៃការពិតដែលមានលក្ខណៈអមិត្តនិងប្រតិកិរិយា។

រីឯងខ្លួនវិញ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky អញ្ជើញ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ក៏ដូចជាមនោសញ្ចេតនារបស់មិត្តអ្នកស្តាប់នៅទូទាំងប្រទេសផ្តល់ជូន វិទ្យុសម្លេងវៀតណាមក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ