ពិធីប្រគល់ជូនកិត្តនាមវីរជនដល់យុទ្ធជនអន្តរជាតិ


​​​​​​​​​​​            
ពិធីប្រគល់ជូនកិត្តនាមវីរជនដល់យុទ្ធជនអន្តរជាតិ   - ảnh 1
យុទ្ធជនអន្តរជាតិ Kostas Sarantidis – Nguyen Van Lap (រូបថត​VNA)

 
(VOV)_នាព្រឹកថ្ងៃទី ៣០សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីប្រគល់ជូនប្រសិទ្ធិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់យុទ្ធជនអន្តរជាតិ Kostas Sarantidis – Nguyen Van Lap ជាអតីតយុទ្ធជននៃ កងវរសេនាធំ លេខ 803 និងកងវរសេនាធំ លេខ ១០៨ អន្តរតំបន់ទី៥។ លោក Kostas Sarantidis – Nguyen Van Lapកើតនាឆ្នាំ ១៩២៧ នៅទីក្រុង Athen ក្រិច។ កាលពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ១៩៥២ លោកបានចូលរួមប្រយុទ្ធជាច្រើនលើករបស់កងទ័ពវៀតណាម និងមានការរួមវិភាគទានសំរាប់បដិវត្តន៍វៀតនាម។នាឆ្នាំ ១៩៦៥ លោកបានវិលត្រឡប់មកប្រទេសវិញ និងចូលរួមគណះបក្សកម្មុយនីស្តក្រិក។ លោក  Kostas Sarantidis – Nguyen Van Lap ជាមុខចំណងរវាងគះបក្ស  រដ្ឋាភិបាល និងបណ្ដាស្ថាប័ន អង្គការ នៃប្រទេសទាំងពីរ វៀតណាមនិងក្រិច រួមចំណែកកសាងនិងពូនជ្រអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកត្រូវបានរដ្ឋាភិបាលវៀតណាមប្រគល់ជូនគ្រឿងឥស្សារិយសថ្លៃថ្នូរជាច្រើន។ ថ្លែងមតិនៅទីនេះ លោក Kostas Sarantidis – Nguyen Van Lap បាន អះអាងថា÷ នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួម វិភាគទានពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ  វៀតណាមនិងក្រិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ