ពិធីប្រគល់ជូនកិត្តិនាមអាជីវករជានារីគំរូរបស់វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាមបានរៀបចំពិធីប្រគល់ជូនកិត្តិនាម “អាជីវករជានារីគំរូរបស់វៀត ណាមឆ្នាំ២០១៦” ដោយមានការចូលរួមរបស់អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh។
ពិធីប្រគល់ជូនកិត្តិនាមអាជីវករជានារីគំរូរបស់វៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីនេះ


កិត្តិនាមឆ្នាំនេះត្រូវបានប្រគល់ជូនឲ្យអាជីវករជានារីគំរូចំនួន១០០ រូប ដែលមានស្នាដៃឆ្នើមៗក្នុងការធ្វើផលិតកម្មអាជីវកម្ម  រួមវិភាគទានយ៉ាង ធំធេងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ នៅទីនេះ លោកស្រី Nguyen Thi Tuyet Minh ប្រធានក្រុមប្រឹក្សាអាជីវករវៀតណាម បានលើកច្បាស់ថា៖    

     “ពិធីនេះប្រព្រឹត្តទៅមុននឹងសប្ដាហ៍ជាន់ខ្ពស់ APEC។ សន្និសីទកំពូល អាជីវករ APEC មានអត្ថន័យដ៏ធំធេង បង្កើតកម្លាំងជំរុញការជឿជាក់ទៅលើ ខ្លួនឯងរបស់អាជីវករជានារីក្នុងការធ្វើសមាហរណកម្ម។ នារីទាំង១០០រូបដែល ត្រូវបានលើកតម្កើងថ្ងៃនេះជាគំរូដ៏ល្អប្រសើរដើម្បីអាជីវករវ័យក្មេងតម្រាប់តាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ