ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១៨ – ឆ្នាំ ២០២៣

(VOVWORLD) - យោងតាមគណៈចាត់តាំងបានឲ្យដឹងក្នុងពានរង្វាន់ឆ្នាំនេះ ស្មាដៃជាច្រើនត្រូវបានវិនិយោគយ៉ាងម៉ត់ចត់ ខ្លឹមសារមានលក្ខណៈស្វែងរកបញ្ហាថ្មីៗ បរិវាទគោលការណ៍ គោលនយោបាយធំៗរបស់បក្ស និងរដ្ឋ ស្នើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត របៀបធ្វើល្អ ដែលមានលក្ខណៈរីកសាយភាយ និងឥទ្ធិពលក្នុងសង្គម។ ស្នាដៃជាច្រើនមានរបៀបបង្ហាញយ៉ាងស្និទ្ធស្នាល រស់រវើក និងទាក់ទាញ។
ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១៨ – ឆ្នាំ ២០២៣ - ảnh 1សន្និសីទសារព័ត៌មាននៃពានរង្វាន់សារព័ត៌មានជាតិលើកទី១៨ ឆ្នាំ២០២៣។ រូបថត៖ VOV

នាយប់ ថ្ងៃទី ២១ មិថុនា ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៨ ឆ្នាំ២០២៣បានប្រព្រឹត្តិទៅ នៅទីក្រុងហាណូយ។ ក្នុងឆ្នាំនេះ ក្នុងចំណោមស្នាដៃជាង ១៩០០ ដែលបានចូលរួមពានរង្វាន់ ក្រុមប្រឹក្សាមេប្រយោគបានសម្រេចចិត្តប្រគល់ពានរង្វាន់ A ចំនួន ១០  ពានរង្វាន់ B ចំនួន ២៦ ពានរង្វាន់ C ចំនួន ៤៥  និងពានរង្វាន់លើកទឹកចិត្តចំនួន ៤១ ជូនអ្នកនិពន្ធ ក្រុមអ្នកនិពន្ធដែលមានគុណភាពល្អ។

យោងតាមគណៈចាត់តាំងបានឲ្យដឹងក្នុងពានរង្វាន់ឆ្នាំនេះ ស្មាដៃជាច្រើនត្រូវបានវិនិយោគយ៉ាងម៉ត់ចត់ ខ្លឹមសារមានលក្ខណៈស្វែងរកបញ្ហាថ្មីៗ បរិវាទគោលការណ៍ គោលនយោបាយធំៗរបស់បក្ស និងរដ្ឋ ស្នើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត របៀបធ្វើល្អ ដែលមានលក្ខណៈរីកសាយភាយ និងឥទ្ធិពលក្នុងសង្គម។ ស្នាដៃជាច្រើនមានរបៀបបង្ហាញយ៉ាងស្និទ្ធស្នាល រស់រវើក និងទាក់ទាញ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីរៀបចំអស់រយៈពេល ១៨ ឆ្នាំ រហូតមកដល់ពេលនេះ ពានរង្វាន់សារព័ត៌មានជាតិនៅតែបន្តទទួលបានការចូលរួមយ៉ាងសកម្មពីស្មាគមន៍សារព័ត៌មានខេត្ត ក្រុងទាំង ៦៣ ។ ប្រការនេះបានសរឲ្យខើញពីភាពទាក់ទាញយ៉ាងខ្លាំងក្លា នៃពានរង្វាន់ និងការយកចិត្តទុកដាក់របស់សមាគមន៍សារព័ត៌មាននៅទូទាំងប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ