ពិធីប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ»

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ មេសា នៅទីក្រុងហាណូយ តាងនាមអង្គប្រធានសម្ព័ន្ធ បណ្ដាសមាគមមិត្តភាពវៀតណាម អនុប្រធាន លោក Don Tuan Phong បានប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ» ជូនចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក  Lee Hyuk ក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅវៀតណាម។ 
ពិធីប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ»  - ảnh 1 ពិធីប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ» 

នាព្រឹកថ្ងៃទី ៥ មេសា នៅទីក្រុងហាណូយ តាងនាមអង្គប្រធានសម្ព័ន្ធ បណ្ដាសមាគមមិត្តភាពវៀតណាម អនុប្រធាន លោក Don Tuan Phong បានប្រគល់មេដាយអនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ» ជូនចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក  Lee Hyuk ក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Don Tuan Phong បានសង្កត់ធ្ងន់ថា៖ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅ វៀតណាមអស់រយៈពេល ២ ឆ្នាំកន្លងទៅ លោក Lee Hyuk ជានិច្ចកាលម្ចាស់ការ ជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងសកម្មរវាងបណ្ដាក្រសួងផ្នែកនិងតំបន់ នានារវាងប្រទេសទាំងពីរ។ សម្តែងនូវិបត្តិយសពេលដែលទទួលបានមេដាយ អនុស្សាវរីយ៍ «ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ» ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Lee Hyuk បានសន្យាថា៖ ក្នុងឋានៈថ្មី លោកនឹងខំប្រឹងប្រែង ជំរុញយ៉ាងខ្លាំងថែមទៀតនូវទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាននិយាយរួម និង កូរ៉េខាងត្បូង-វៀតណាមនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ