ពិធីប្រគល់អាហារូបករណ៍នៃមូលនិធិគ្រាប់ពូជវៀតណាមជូនសិស្សក្រីក្ររៀនពូកែនៃខេត្តក្រុងចំនួន១៣នៅតំបន់វាលសណ្តទន្លេ Cuu Long

(VOVWORLD) - នាយប់ថ្ងៃទី១៨ ខែសីហា នៅមហាវិទ្យាល័យ Can Tho  កាសែត Nhan Dan បានរៀបចំពិពីប្រគល់អាហារូបករណ៍នៃមូលនិធិគ្រាប់ពូជវៀតណាមជូនសិស្ស ក្រីក្ររៀនពូកែដែលមានស្នាដៃឆ្នើមក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៃខេត្តក្រុងចំនួន ១៣នៅតំបន់វាលសណ្តទន្លេ Cuu Long។
ពិធីប្រគល់អាហារូបករណ៍នៃមូលនិធិគ្រាប់ពូជវៀតណាមជូនសិស្សក្រីក្ររៀនពូកែនៃខេត្តក្រុងចំនួន១៣នៅតំបន់វាលសណ្តទន្លេ Cuu Long - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh និងប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong ប្រគល់អាហារូបករណ៍ជូនសិស្សក្រីក្ររៀនពូកែនៅតំបន់វាលសណ្តទន្លេ Cuu Long

ការប្រគល់អាហារូបករណ៍នេះសំដៅ ទៅលើកទឹកចិត្តនិងជួយឧបត្ថម្ភថវិកាក្នុងការសិក្សារៀនសូត្រសំរាប់សិស្សក្រីក្រពូកែរៀនរាប់ពាន់នាក់ដែលមានស្នាដៃឆ្នើនៅនៅតំបន់វាលសណ្តទន្លេ Cuu Long ព្រមទាំងរួមចំណែកធានាសុខុមាលភាពសង្គម ដើម្បីសង្គមបញ្ញាវន្ត មួយដែលបណ្តុះ” គ្រាប់ពូជវៀតណាម” ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាព។នៅក្នុងពិធីនេះ គណៈកម្មការចាត់តាំងកម្មវិធីបានប្រគល់អាហារូបករណ៍ចំនួន ១៣០០ ដែលកញ្ចប់និមួយៗមានតម្លៃស្មើនឹង ៣ លានដុង ជូនចំពោះសិស្សក្រីក្រៀនរពូកែចំនួន ១៣០០ នាក់មកពីខេត្តក្រុងចំនួន១៣នៅតំបន់ វាលសណ្តទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ