ពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស៊ុយអែត

(VOVWORLD) -នាថ្ងៃទី ១១ ខែមករា នៅទីក្រុងហាណូយ ស្ថានទូតស៊ុយអែត និងក្រសួងការបរទេសវៀតណាមបានរៀបចំរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១១ ខែមករា ឆ្នាំ ១៩៦៩ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩)។
ពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស៊ុយអែត - ảnh 1ឯកអគ្គរដ្ឋទូត ស៊ុយអែតប្រចាំនៅវៀតណាម Pereric Hogberg  

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត ស៊ុយអែតប្រចាំនៅវៀតណាម Pereric Hogberg បានរំលឹកឡើងវិញអំពីសញ្ញាសម្គាល់ដ៏ល្អប្រសើររវាងប្រទេសទាំងពី និងចែករំលែកអំពីមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលពាក់កណ្ដាល សតវត្សរ៍កន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា ៖

ទំនាក់ទំនងភាពជាដៃគូរវាង វៀតណាម និងស៊ុយអែតមិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជនវៀតណាមរាប់ពាន់នាក់បានចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅ ស៊ុយអែត ឬធ្វើការនៅក្រុមហ៊ុន ស៊ុយអែត។ ទន្ទឹមនឹងនេះប្រជាជន ស៊ុយអែតរាប់ពាន់នាក់ក៏បាន នឹងកំពុងរស់នៅវៀតណាមផងដែរ។

ចំណែកឯ លោក Dinh Toan Thang ប្រធាននាយកដ្ឋានអាស៊ី នៃក្រសួងការបរទេសវៀតណាមបានអះអាងថា៖

នៅពេលរំលឹកអំពី ស៊ុយអែត ប្រជាជនវៀតណាមជាច្រើនជំនាន់បាននឹករលឹកអំពីបណ្ដាចលនាប្រឆាំងសង្គ្រាមនៅវៀតណាម ជាពិសេសគឺឥទ្ធិពលរបស់អតីតនាយករដ្ឋមន្ត្រី Olof Palme ដែលជាអ្នកដឹកនាំក្រុមបាតុករ កាំទ្រការតស៊ូ ប្រឆាំង ចក្រពត្តអាមេរិករបស់វៀតណាម។ ក្នុងបរិបទថ្មី ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធិ បន្តឆ្ពោះទៅរកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជិតស្និទ្ធិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ