ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអាជីវករវៀតណាម (ទី ១៣ តុលា)

(VNA-VOV) – ដើម្បីរំលឹកខួបអនុស្សារវរីយ៍ទិវាអាជីវករវៀតណាម​ (ទី ១៣ តុលា)
នាយប់ថ្ងៃទី ១០ តុលា នៅទីក្រុងហូជីមិញ ពិធីលើកដំកើងនិងប្រគល់រង្វន់ ជូនអាជីវករ
វ័យក្មេងឆ្នើមចំនួន ៩ នាក់ និងអាជីវករវ័យក្មេងគំរូចំនួន ៥ នាក់ ឆ្នាំ ២០១២។ ក្នុងឱកាស
នេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រគល់
វត្ថុអនុស្សវរីសញ្ញាជូនអាជីវករចំនួន ៥ នាក់ ដែលមានការរួមវិភាគទាន​និងអនុវត្តល្អ
ការងារការពារបរិស្ថាននិងថែទាំល្អជីវភាព រាស់នៅរបស់ពលករ។ នាយកក្រុមហ៊ុន
ភាគហ៊ុនស្ថាបត្យកម្មនិងពាណិជ្ជកម្ម អាស៊ី លោក Ha Ngoc Thong អាជីវករម្នាក់ក្នុង
ចំណោមអាជីវករអនុវត្ត ល្អការងារការពារបរិស្ថានបានឲ្យដឹងថា៖
“ការងារការពារបរិស្ថានគឺជាការទទួលខុសត្រូវរបស់ប្រជាជនទាំងមូល ពិសេសគឺ
អង្គភាពអាជីវកម្ម។ អង្គភាពអាជីវកម្មយើងខ្ញុំជា និច្ចកាលយកចិត្តទុក់ដាកដល់
ប្រការនេះ ដូច្នោះ យើងខ្ញុំប្រមូលផ្តុំកំលាំងទាំងមូលសំរាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចដើរទន្ទឹមនឹងការស្និតស្នាលបរិស្ថាន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ