ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតវិទ្យាស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យារ៉ែវៀតណាម (Vinacomin)

(VNA) – ថ្លែងមតិក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតវិទ្យាស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យារ៉ែវៀតណាម (Vinacomin) និងទទួលគ្រឿង ឥស្សរិយយស
ឯករាជថ្នាក់ទី ២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២៣ តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម  Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល
កន្លងមក Vinacomin បានអនុវត្តបណ្ដាគំរោងការណ៍ការស្រាវជ្រាវ របស់កម្មវិធី
វិទ្យាសាស្ត្របច្ចេកវិទ្យាសំខាន់នៅគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យដើម្បី
លើកកំពស់សមត្ថភាពវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ផ្នែកធ្វើអាជីវកម្មធ្យូងថ្មនិង
ផលរ៉ែ វៀតណាម។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើ
Vinacomin យកចិត្តទុកដាក់ដល់ការធ្វើអាជីវកម្មនិងការប្រើប្រាស់ប្រភពធនធន
ផលរ៉ែ ប្រកបដោយសមហេតុសមផល ប្រមូលផ្តុំទៅលើការស្រាវជ្រាវផ្លាស់ប្តូរ
បច្ចេកវិទ្យានិង ទំនើបភាវូបនីយកម្មផ្នែកធ្វើអាជីវកម្មផលរ៉ែ ។ល។ ៕

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតវិទ្យាស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យារ៉ែវៀតណាម (Vinacomin) - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai ថ្លែងមតិក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតវិទ្យាស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យារ៉ែវៀតណាម (Vinacomin) (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ