ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនាងការទូតរវាងវៀតណាមនិងស៊ុយអែត

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនាងការទូតរវាងវៀតណាមនិងស៊ុយអែត - ảnh 1
សន្និសីទកាសែតអំពីពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ ទំនាងការទូតរវាងវៀតណាមនិងស៊ុយអែត (Image: tienphong.vn)


(VOVworld) – នាថ្ងៃទី ២០ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតបាន រៀបចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ ទំនាងការទូតរវាងវៀតណាមនិងស៊ុយអែតនៅរដ្ឋធានី Stockholm ។ ថ្លែងមតិនៅ
ទីនេះ តាងនាមរដ្ឋាភិបាលស៊ុយអែត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសហប្រតិបត្តិ
ការអឺរ៉ុបខាង​ជើង លោកស្រី Ewa Bjorling បានសង្កត់ធ្ងន់ទៅលើសក្តានុភាពក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ស៊ុយអែតគឺធំធេងណាស់។ លោកស្រី Ewa
Bjorling បានឲ្យដឹងថា៖ ស៊ុយអែតកំពុងផ្តល់អាទិភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។ លោកស្រី Ewa Bjorling ក៏បានសង្ឃឹមថា៖ ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និង វៀតណាមនឹងបញ្ចប់តាមកាលកំណាត់ ហើយជួយឧបត្ថម្ភជំរុញការផ្លាស់ប្តូរ ពាណិជ្ជកម្មវៀតណាមជាមួយ EU និយាយរួម និងជាមួយស៊ុយអែតនិយាយា
ដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ