ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើតមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai

 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើតមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai - ảnh 1
ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phu(http://baodientu.chinhphu.vn/)

(VOV)_នាព្រឹកថ្ងៃទី ១៧ សីហា នៅកំពង់ផែ Tam Hiep ស្រុក Nui Thanh ខេត្ត Quang
Nam ( ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្ត​ទៅ​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ទិវាបង្កើតមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai។ ក្នុងរយះពេល១០ឆ្នាំកន្លងទៅ  មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានមានគំរោងការណ៍ចំនួនជិត៩០ គំរោង ត្រូវបានអនុញ្ញាត្តិវិនិយោគ ជាមួយទុនសរុបចំនួន១,៥ពាន់លានដុល្លារអាមេរិក។ 
ថ្លែងមតិនៅទីនេះ​ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc បានស្នើខេត្ត Quang Nam ត្រូវម្ចាស់ការសកម្មអំពាវនាវគំរោងការណ៍មានទ្រង់ទ្រាយធំ បណ្ដាសេវាកម្មឧបត្ថម្ភ។ នៅចំពោះមុខ រដ្ឋអំណាចតំបន់ត្រូវបំពេញល្អការងារឈូសឆាយដីធ្លី កែទម្រង់​រដ្ឋបាល បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ