ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបុណ្យជាតិគុយបា

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបុណ្យជាតិគុយបា - ảnh 1
លោក Bernabe Garcia Valido អគ្គកុងស៊ុលគុយបាប្រចាំនៅទីក្រុងហូជីមិញថ្លែងមតិក្នុងពិធី
(រូបថតៈ vietnamplus.vn)


(VOVworld)-ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបុណ្យជាតិគុយបាដែលបាន
ប្រារព្វឡើងនៅ​ទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៣០ធ្នូ តំណាងចូលរួមពិធីនេះ​ទាំងអស់
បានរំលឹកឡើងវិញប្រពៃណីបដិវត្តន៍ដ៏ត្រចះត្រចង់ របស់ប្រជាជនគុយបាដើម្បី
សន្តិភាព សេរីភាពនិងយុត្តិធម៌។ ជាពិសេស គឺជ័យជំនះថ្ងៃទី១មករាឆ្នាំ១៩៥៩ធ្វើ
ឲ្យពិភពលោកទាំងមូលស្ងើចសរសើររួមជាមួយបណ្តាប្រពៃណីដ៏ថ្លៃថ្នូរវាងប្រជា
ជននៃប្រទេសទាំងពីរវៀតណាម គុយបា ប្រជាជនទីក្រុងហូជីមិញបាននិងកំពុង
ធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀត
ណាម-គុយបាឲ្យស្រស់បំព្រងជានិច្ចកាលស្ថេជាអមត។ ថ្លែងមតិក្នុងពិធី លោក
Bernabe Garcia Valido អគ្គកុង ស៊ុលគុយបាប្រចាំនៅទីក្រុងហូជីមិញឲ្យដឹងថា៖

        “ចំពោះប្រជាជនវៀតណាម អាចនិយាយបានថា ទំនាក់ទំនងនៃប្រទេស​
ទាំងពីរវៀតណាម គុយបាមានលក្ខណៈពិសេសនិងពោពេញទៅដោយចំណង​
មិត្តភាព។នាបច្ចុប្បន្ននេះ មានគណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់គុយបាបានមក បំពេញទស្សនកិច្ចការងានៅវៀតណាម។ ប្រការនេះបង្ហាញពីចន្ទះនិងការយក ចិត្តទុកដាក់របស់គុយបាក្នុងការបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃ ប្រទេសជាបងប្អូនរួមទាំងសហប្រតិបត្តិការលើគ្រប់វិស័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ