ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបុណ្យជាតិកម្ពុជា

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបុណ្យជាតិកម្ពុជា - ảnh 1
លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (http://dangcongsan.vn/)

(VOV)_នាថ្ងៃទី៦វិច្ឆិកា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួប
អនុស្សាវរីយ៍លើកទី៦០នៃទិវាបុណ្យជាតិកម្ពុជា (ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ​ ១៩៥៣-ថ្ងៃទី៩វិច្ឆិកា
 ឆ្នាំ២០១៣)។ ថ្លែងមតិនៅទីនេះ លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានសង្កត់ធ្ងន់ថា៖ វៀតណាម​និង​កម្ពុជាជាប្រទេសជិតខាង មានទំនាក់ទំនង
មិត្តភាពនិងកិច្ច​សហប្រតិបត្តិ​ការយូរអង្វែង។ ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់
ទំនង ការទូតរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ច
សហប្រតិ​បត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានការបោះជំហានអភិវឌ្ឍន៍ ថ្មី  តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីត្រូវបានបង្កើនជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ​ប្រទេស ទាំងពីរក៏បានយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដែលភាគី
ទាំងពីរមានសក្ដានុភាព ឧត្តមភាព ដូចជា៖​អប់រំ ​បណ្ដុះបណ្ដាល ថាមពល…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ