ពិធីរំលឹកវិញ្ញានក្ខ័ណ្ឌ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ នាក់នៅទីបញ្ចុះសព Vi Xuyen (Ha Giang)

(VOVWORLD) - យុទ្ធជនទាំងនេះបានប្រកៀកស្មារជាមួយកងទ័ព និងប្រជាជនខេត្ត Ha Giang តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្ដេជ្ញាការពារទឹកដីដ៏ពិសិដ្ឋនៃមាតុភូមិក្នុងការប្រយុទ្ធការពារព្រំដែនភាគខាងជើង ក្នុងកំឡុងឆ្នាំ១៩៧៩-១៩៨៩។
ពិធីរំលឹកវិញ្ញានក្ខ័ណ្ឌ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ នាក់នៅទីបញ្ចុះសព Vi Xuyen (Ha Giang) - ảnh 1ពិធីរំលឹកវិញ្ញានក្ខ័ណ្ឌ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ នាក់នៅទីបញ្ចុះសព Vi Xuyen (Ha Giang)

នាព្រឹកថ្ងៃទី ១០ កក្កដា ខេត្ត Ha Giang បានប្រារព្ធពិធីរំលឹកវិញ្ញានក្ខ័ណ្ឌនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ នាក់ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការតស៊ូការពារមាតុភូមិនៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Vi Xuyen។ យុទ្ធជនទាំងនេះបានប្រកៀកស្មារជាមួយកងទ័ព និងប្រជាជនខេត្ត Ha Giang តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្ដេជ្ញាការពារទឹកដីដ៏ពិសិដ្ឋនៃមាតុភូមិក្នុងការប្រយុទ្ធការពារព្រំដែនភាគខាងជើង ក្នុងកំឡុងឆ្នាំ១៩៧៩-១៩៨៩។

មុននោះ នាល្ងាចថ្ងៃទី ៩ កក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Vi Xuyen ខេត្ត Ha Giang បានសហការជាមួយសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម ខេត្ត Ha Giang រៀបចំពិធីបង្សុកូលរំលឹកដល់វិញ្ញានក្ខ័ន្ធវីរៈយុទ្ធជនពលី។ ក្នុងពិធីនេះ គណៈប្រតិភូបានធ្វើពិធីអុជធូប ថ្វាយផ្កាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ