ពិធីលើកដំកើងនិងប្រគល់ប្រសិទ្ធនាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣”

ពិធីលើកដំកើងនិងប្រគល់ប្រសិទ្ធនាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣” - ảnh 1
លើកដំកើងនិងប្រគល់ប្រសិទ្ធនាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣”
(រូបថតៈ chinhphu.vn)

(VOVworld)-នាថ្ងៃទី១៥តុលា នៅទីក្រុងហាណូយ ក្នុងឳកាសរំលឹកខួបលើកទី៨៣ នៃទិវាបង្កើតសមាគមកសិករវៀតណាម (១៤តុលា១៩៣០-១៤តុលា២០១៣) គណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមបានរួមផ្សំជាមួយសមាគមកសិករវៀត
ណាមរៀបចំកម្មវិធីសិល្បៈ “មោទនភាពកសិករវៀតណាម” និងប្រគល់ប្រសិទ្ធ
នាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣”។ នេះជាលើកដំបូង​ដែលពិធីប្រគល់
ប្រសិទ្ធនាមនេះបានរៀបចំឡើង ដោយគោលដៅអះអាងនិងលើក កំពស់តួនាទី
របស់កសិករវៀតណាមក្នុងដំណើការកសាងនិងអភិវឌ្ឍន៌ប្រទេសជាតិ។ កសិករ
ចំនួន៦២នាក់បានលើកដំកើងលើកនេះសុទ្ធតែជាកសិករឆ្នើម មកពីគ្រប់ទិសទី
របស់វៀតណាម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang អះអាងថា៖ “សព្វថ្ងៃនេះ កសិករវៀតណាមជាកម្លាំងច្រើនកុះក ដែលស្រូប
យក៧០%នៃ ចំនួនប្រជាជន និង៥០% នៃកម្លាំងពលករកំពុងពង្រីកតួនាទីសំ
ខាន់ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មធ្វើសមាហ
រណកម្មអន្តរជាតិ កសាងនិងការពារប្រទេសវៀតណាម។ រាល់សមិទ្ធិដ៏ធំធេង
មានអត្ថន័យប្រវត្តិ សាស្រ្ត ដែលប្រទេសជាតិសម្រេចបានក្នុងរយៈ៣០ឆ្នាំផ្លាស់
ប្តូរថ្មី​មានការរួមចំណែកយ៉ាងធំ ធេង និងមានមោទនភាពរបស់ប្រជាកសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ