ពិធីលើកដំកើងអ្នកពូកែវ័យក្នេងវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាម

ពិធីលើកដំកើងអ្នកពូកែវ័យក្នេងវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាម - ảnh 1
ពិធីលើកដំកើងអ្នកពូកែវ័យក្មេង២០១២ (រូបថតៈ Thanhnien.vn)


(VOVworld)-ដើម្បីទទួលបានគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាកម្ម
តាមទិសទំនើប ការអភិវឌ្ឍន៌វិទ្យាសាស្រ្តបច្ចេកវិទ្យាជានិច្ចកាលត្រូវ បានចាត់ទុកជា
គោលនយោបាយជាតិចំបង។ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan បានអះអាង
ដូច្នេះ ក្នុងពិធីលើកដំកើងអ្នកពូកែវ័យក្មេងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀត
ណាម និងប្រគល់ពានរង្វាន់ដំមូលមាសឆ្នាំ២០១២។ ឧបនាយករដ្ឋមន្រ្តី Nguyen
Thien Nhan សង្កត់ធ្ងន់ថា៖

        "អាចអះអាងថា ប្រទេសយើងជំនាន់ណាក៏មានធនធានមនុស្ស និង
សម័យណាក៏ត្រូវការអ្នកពូកែនិងយកចិត្តទុកដាក់ដល់ប្រភពធនធានមនុស្ស
ជានិច្ច ដូច្នេះ ក្នុងសន្និ​បាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី១១
បន្តការអះអាងនូវការ អភិវឌ្ឍន៌វិទ្យាសាស្រ្ត បច្ចេកវិទ្យាជាគោលនយោបាយ
ជាតិចំបង និងជាកម្លំាង ចលករសំខាន់ក្នុងបុព្វហេតុឧស្សាហូបនីយកម្មនិង
ទំនើបភាវូបនីយកម្ម"។

        ក្នុងពិធីនេះ អ្នកពូកែវ័យក្មេងចំនួន១៤១នាក់ត្រូវបានលើកដំកើង និង១០
នាក់ត្រូវបានប្រគល់ជូនពានរង្វាន់ ដំមូលមាសបានប្រគល់ជូនឲ្យ ១០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ