ពិធីសម្ពោធន៍ “ផ្ទះសហគមន៍​យុវវ័យ”

ពិធីសម្ពោធន៍   “ផ្ទះសហគមន៍​យុវវ័យ” - ảnh 1
ផ្ទះសហគមន៍យុវវ័យ” (http://vov.vn)

(​​ VOV World )_កោះ Da Tay នៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa (ភាគកណ្ដាល វៀតណាម) ទើបនឹងរៀបចំ ពិធីសម្ពោធន៍   “ផ្ទះសហគមន៍​យុវវ័យ” ​។ “ផ្ទះសហគមន៍ យុវវ័យ” នេះមានផ្ទៃដី 225m2 មាន៣ជាន់ ​ជាមួយ​តំលៃ​ជាង 17 ពាន់លានដុង  ដែល បានកសាងដោយកម្មវិធី៖ “ប្រមូលផ្តុំថ្ម កសាង​​  Truong Sa” ដោយកាសែតយុវវ័យ 
(Tuoi Tre ) បំផុសឡើង។ កោះ Da Tay ជា​កោះ​ដើម​ដំបូង​ ក្នុងប្រជុំកោះ Truong Sa បាន
កសាង “​ផ្ទះ​សហគមន៍​យុវវ័យ” ​។​ វរសេនីយ​ឯក Nguyen Van Quang មេបញ្ជាការកោះ 
Da tay បានអោយដឹងថា៖ ​

“កម្មាភិបាល យុទ្ធជននៅលើកោះ ក៏ដូចជា អ្នកនេសាទត្រីជិតៗកោះ មានក្តី​សប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជននៅក្នុង​ទូទាំងប្រទេស ចំពោះ Truong Sa ។ ក្នុងរយះពេលខាងមុខនេះ កោះ Da Tay នឹង​មានអាគារចំនួន២ខ្នង់ទៀត ស្ថិតនៅក្នុងកម្មវិធី“ប្រមូលផ្តុំថ្ម កសាង Truong Sa” ។ កម្មាភិបាល យុទ្ធជន សប្បាយរីករាយណាស់៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ