ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ​២០១៨​នៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) -នាថ្ងៃទី ៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តិទៅ ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៨ ដោយប្រធានបទ "មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍"។
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ​២០១៨​នៅព្រះរាជាណាចក្រកម្ពុជា - ảnh 1 ស្តង់ទំនិញតាំងបង្ហាញរបស់វៀតណាម (nhandan.com.vn)

អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក លោក Tran Don អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានចាត់ទុកថាពិព័រណ៍នេះនឹងជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាព ជាទីកន្លែងជួបប្រាស្រ័យ ផ្លាស់ប្ដូរមតិ និងសហប្រតិបត្តិការរវាងសហគ្រាសជាមួយអតិថិជន មិត្តទំនិញ ជាពិសេសនេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ច នយោបាយ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរក្នុងបេះដូងប្រជាជន។

ពិព័រណ៍នេះទាក់ទាញបានការចូលរួមរបស់សហគ្រាសវៀតណាមចំនួន១៥០ អង្គភាព មកតាំងបង្ហាញ និងឧទ្ទេនាមផលិតផលដែលមានគុណភាពខ្ពស់ និងពាណិជ្ជសញ្ញាល្បីល្បាញលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ