ពិធីសម្ពោធរោងចក្រសហប្រតិបត្តិការផលិតរថយន្តរវាងវៀតណាម និងសាធារណៈរដ្ឋឆែក

(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនា ក្រុមហ៊ុន Thanh Cong Group បានប្រារព្ធពិធីសម្ពោធ រោងចក្រផលិតរថយន្ត Thanh Cong Viet Hung នៅសួនឧស្សាហកម្ម Viet Hung (ទីក្រុង Ha Long ខេត្ត Quang Ninh)។ 
ពិធីសម្ពោធរោងចក្រសហប្រតិបត្តិការផលិតរថយន្តរវាងវៀតណាម និងសាធារណៈរដ្ឋឆែក  - ảnh 1ពិធីកាត់ខ្សែបូរសម្ពោធរោងចក្ររថយន្ត Thanh Cong Viet Hung។ (រូបថត៖ VGP)
នេះជារោងចក្រផលិតរថយន្តដំបូងគេនៅខេត្ត Quang Ninh ដែលសម្គាល់នូវការ បោះជំហានទៅមុខដ៏សំខាន់ក្នុងឧស្សាហកម្មរថយន្ត របស់ខេត្ត និងប្រទេសទាំងមូល។ បន្ទាប់ពីសម្ពោធ រោងចក្រនេះនឹងដំណើរការនូវការ ផលិត និងដំឡើងរថយន្តពាណិជ្ជកម្មម៉ាក Skoda ដែលជាម៉ាករថយន្តដ៏ចាស់ជាងគេ នៅសាធារណរដ្ឋឆែក។ ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មវៀតណាម លោក Nguyen Hong Dien បានស្នើថា៖
“ក្រុមហ៊ុនទាំងពីរត្រូវផ្តោតសំខាន់លើការពង្រីកគំរូអភិវឌ្ឍន៍តាមរយៈកម្មវិធី និងផែនការសហប្រតិបត្តិការ គាំទ្រសហគ្រាសក្នុងស្រុក ជាពិសេសសហគ្រាស ធុនតូច និងមធ្យម ឲ្យចូលរួមក្នុងដំណាក់កាលនៃដំណើរការផលិត ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីជំរុញការអភិវឌ្ឍនៃប្រព័ន្ធសហគ្រាសគាំទ្រ ក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាហកម្ម រថយន្តវៀតណាម។ ទន្ទឹមនឹងនោះ បង្កើនការរៀបចំវគ្គបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់សម្រាប់ដៃគូវៀតណាម រួមចំណែកលើកកំពស់សមត្ថភាព ផលិតកម្ម សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម ដើម្បីចូលរួមកាន់តែ ស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល”។
រោងចក្រនេះមានសមត្ថភាពផលិតរថយន្តបាន ១២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ