ពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម

ពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម - ảnh 1
​អំណរសម្ពោធសំណង់អគារមិត្តភាពកងទ័ព​កម្ពុជា-វៀតណាម(រូបថត៖ Internet)
(V0V)-តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹង ថា៖
រសៀលថ្ងៃទី​៣០​មិនា​នៅរាជធានីភ្នំពេញ​អគ្គបញ្ជាការដ្ឋានកងទ័ពយោធពល ខេមរភូមិន្ទ​ បានរៀបចំពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម។​សំណង់អគារនេះត្រូវ
បានសង់លើផ្ទៃដីចំនួន​ ១៧០០​ម៉ែត្រក្រឡា ដែលមានតំលៃ ជាប្រាក់ស្មើនឹង​​​ជិត​៥០០,០០០​ដុល្លាអាមេរីក​ដោយកងទ័ពប្រជាជនវៀតណាម ប្រគល់ជូន។កងទ័ពកម្ពុជាវាយតំលៃខ្ពស់
ចំពោះការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាមដោយចាត់ទុកនេះជាការបន្តប្រពៃ
ណីសាមគ្គីភាពមិត្តភាពរវាងប្រជាជន នឹងកងទ័ពនៃប្រទេសទាំង២​​​។​នាយឧត្តមសេនីយ៏​
ម៉មសម​​អគ្គសេនាធិការរង កងទ័ព​ ប្រធានខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងទ័ពយោធពល
ខេមរភូមិន្ទ​កម្ពុជា​ថ្លែងថា៖ នេះជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ។នៅលើដីអគ្គបញ្ជា
ការដ្ឋានកងទ័ពយោធពលខេមរភូមិន្ទ​​មានតែសំណង់នេះ​ជាអគារមិត្តភាព។ប្រទេសផ្សេង
ឥតមាន ទេ។មានតែកងទ័ពប្រជាជបវៀតណាមទេ​ដែលជួយយើងខ្ញុំកសាងសំណង់នេះ
ប៉ុណ្ណោះ។ សំណង់អគារមិត្តភាពកងទ័ពកម្ពុជាវៀតណាមត្រូវបានសម្ពោធឲ្យប្រើប្រាសចំ
ឪកាសរដ្ឋាភិបាលនឹងប្រជាជននៃប្រទេសទាំង​២កំពុងរៀបចំសកម្មភាពជាច្រើនរំលឹក
ខួបលើកទី​​៤៥​ទិវាបង្កើតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា​(ទី​២៤​មិថុនា​១៩៦៧-
ទី​២៤​មិថុនា​២០១២)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ