ពន្ធគយរបស់សហរដ្ឋអាមេរិក៖ គ្រឿងអេឡិចត្រូនិកជាកម្មវត្ថុនៃពន្ធនាំចូលដាច់ដោយឡែក

(VOVWORLD) - បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់អាមេរិក រួមទាំង Apple មានរោងចក្រផលិតនៅបរទេស ជាពិសេសនៅក្នុងប្រទេសចិន។

ពន្ធគយរបស់សហរដ្ឋអាមេរិក៖ គ្រឿងអេឡិចត្រូនិកជាកម្មវត្ថុនៃពន្ធនាំចូលដាច់ដោយឡែក - ảnh 1iPhone របស់ Apple ត្រូវបានណែនាំនៅ Cupertino រដ្ឋ California សហរដ្ឋអាមេរិក (រូបថត៖ THX/TTXVN)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រកាសនាថ្ងៃទី ១៣ ខែមេសាថា ស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកមួយចំនួននឹងត្រូវទទួលរងនូវពន្ធគយដាច់ដោយឡែក ហើយពន្ធអាចត្រូវបានអនុវត្តក្នុងរយៈពេលប្រហែលមួយខែ។

មិនទាន់ច្បាស់នៅឡើយទេថា តើពន្ធជាក់លាក់គឺអ្វីខ្លះដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់លើស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់អាមេរិក រួមទាំង Apple មានរោងចក្រផលិតនៅបរទេស ជាពិសេសនៅក្នុងប្រទេសចិន។

តាមការប៉ាន់ប្រមាណថា ជិត ៩០% នៃការផលិត និងដំឡើងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple គឺធ្វើឡើងនៅក្នុងប្រទេសចិន ហើយ ៨០% នៃទូរស័ព្ទ iPhone ដែលផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺមកពីប្រទេសចិន។ ដូច្នេះ ការយកពន្ធលើទំនិញខាងលើនឹងប៉ះពាល់ខ្លាំងដល់អាជីវកម្ម និងអតិថិជនរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ