ពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបលើកទី១បានបើកសម្ពោធនៅកម្ពុជា

(VOVWORLD) -នាថ្ងៃទី២៩មិថុនា នៅរាធានីភ្នំពេញនៃព្រះរាជា ណាចក្រកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានរួមសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបលើកទី១នៅកម្ពុជា។

ពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបលើកទី១បានបើកសម្ពោធនៅកម្ពុជា - ảnh 1 ទិដ្ឋភាពនៃពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

ពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបនេះត្រូវបានរៀនចំឡើង សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយនូវផលិតផល ពាណិជ្ជសញ្ញាល្បីឈ្មោះរបស់អឺរ៉ុបដល់អតិថិជនកម្ពុជា ក៏ដូចជាលើកទឹកចិត្តនិងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃភាគីទាំងពីរ។ ចូលរួមក្នុងពិព័រណ៍លើកនេះ មានក្រុមហ៊ុនល្បីឈ្មោះរបស់អឺរ៉ុបចំនួន៧ ចំណុះវិស័យជាមួយចំនួន ដូចជារថយន្ត ធនាគារ ទេសចរណ៍ គ្រឿងសង្ហារឹម អប់រំ សំណង់ ម៉ូដសម្លៀកបំពាក់និងម្ហូបអាហារជាដើម។

អឺរ៉ុបបច្ចុប្បន្ននៅតែផ្តល់ឲ្យកម្ពុជានូវពន្ធអនុគ្រោះពិសេស និងជាទីផ្សារធំបំផុតសម្រាប់ទំនិញនាំចេញរបស់កម្ពុជា ដោយផលិតផលចាំបាច់គឺសម្លៀកបំពាក់ ស្បែកជើង អង្ករនិងកង់។ ពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គ្រោងនឹងទាក់ទាញអ្នកទស្សនាជាង១០មឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ