ពិព័រណ៍អំពីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់វៀតណាមនៅស្លូវ៉ាគី

ពិព័រណ៍អំពីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់វៀតណាមនៅស្លូវ៉ាគី - ảnh 1

(VOVworld) - ពិព័រណ៍កំណាព្យ រូបថតក្រោមចំណងជើងថា“រស់និងចងចាំ” របស់
អ្នកនិពន្ធ Miroslav Tuleja បានបើកនាថ្ងៃទី៦ តុលា នៅទីស្ដីការក្រសួងវប្បធម៌ស្លូវ៉ាគី
នៅរដ្ឋធានី Bratislava ដោយស្ថានទូតវៀតណាមប្រចាំនៅស្លូវ៉ាគីនិង ក្រសួងវប្បធម៌
ស្លូវ៉ាគីរៀបចំឡើង។ពិព័រណ៍តាំងបង្ហាញរូបថតសខ្មៅចំនួន៨០ផ្ទាំងអមជាមួយបទ
កំណាព្យខ្លីរបស់អ្នកនិព្ធ Miroslav Tuleja ដែលជាអតីតអ្នកយកព័ត៌ មានសមរភូមិនៅ
វៀតណាមក្នុងប៉ុន្មានឆ្នាំទស្សវត្ស៍ទី៧០។រូបថតពោលខាងលើបានឆ្លុះបញ្ចាំងរាល់
ពេលវេលាគួរឲ្យចាប់អារម្មណ៍ក្នុងសង្គ្រាមនិងដំណាក់កាលដែលសន្តិភាពទើបនឹង
បានបង្កើតឡើងវិញក្រោយកិច្ចព្រមព្រៀងប៉ារីសឆ្នាំ ១៩៧៣រួមជាមួយមនុស្សវៀត
ណាមសាមញ្ញនិងមានសុទិដ្ឋិនិយម។ពិព័រណ៍នេះស្ថិតនៅក្នុងចំណោមសកម្មភាព
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី៦៥ទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាម-ស្លូវ៉ាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ