ព្យុងយ៉ាងនិង Seoul​ ឯកភាពពិភាក្សាតាមគោលការណ៍អំពីកម្មវិធីជួបជុំគ្នាសំរាប់បណ្ដាគ្រួសារព្រាត់ប្រាស់

ព្យុងយ៉ាងនិង Seoul​ ឯកភាពពិភាក្សាតាមគោលការណ៍អំពីកម្មវិធីជួបជុំគ្នាសំរាប់បណ្ដាគ្រួសារព្រាត់ប្រាស់ - ảnh 1
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងកូរ៉េខាងត្បូងបានឯកភាពពិភាក្សាតាមគោលការណ៍
អំពីកម្មវិធីជួបជុំគ្នាសំរាប់បណ្ដាគ្រួសារព្រាត់ប្រាស់ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១០ កក្កដា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងកូរ៉េខាងត្បូងបានឯកភាពពិភាក្សាតាមគោលការណ៍អំពីកម្មវិធីជួបជុំគ្នាសំរាប់ បណ្ដាគ្រួសារព្រាត់ប្រាស់ នាថ្ងៃទី ១៩ កក្កដាខាងមុខ ក្នុងកាលៈទេសៈ ដែល ភាគី
ទាំង ២ មិនទទួលបានការបោះ ជំហានណាមួយឡើយក្នុងការចរចារអំពីចាប់ផ្តើម
សកម្មភាពមណ្ឌលឧស្សាហកម្មរួម Kaesong ។ តាមក្រសួងបង្រួបបង្រួមកូរ៉េខាង
ត្បូងឲ្យដឹងថា៖ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏បានស្នើឲ្យរៀបចំ
ការចរចារជាផ្លូវការអំពីការចាប់ផ្តើមទួរទេសចរណ៍នៅភ្នំ Kumgang ឡើងវិញ​ នាថ្ងៃ
ទី ១៧ កក្កដា ខាងមុខ។ ប៉ុន្តែ ភាគីកូរ៉េខាងត្បូងបានបដិសេធសំណើរពោលខាង
លើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ