ព្យុងយ៉ាង់បដិសេធសំណើរទៅទស្សនាមណ្ឌល ឧស្សាហកម្មរួម Keasong របស់អគ្គលេខាធិការ អ.ស.ប.



ព្យុងយ៉ាង់បដិសេធសំណើរទៅទស្សនាមណ្ឌល ឧស្សាហកម្មរួម Keasong របស់អគ្គលេខាធិការ អ.ស.ប.  - ảnh 1
ព្យុងយ៉ាង់បដិសេធសំណើរទៅទស្សនាមណ្ឌល ឧស្សាហកម្មរួម Keasong របស់អគ្គលេខាធិការ អ.ស.ប. (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon
បានឲ្យដឹងថា៖ រដ្ឋាភិបាលព្យុងយ៉ាង់បានបដិសេធភ្លាមៗដំណើទស្សនកិច្ចរបស់
លោកនៅមណ្ឌលឧស្សាហកម្មរួម Keasong តាមបណ្ដាកាណាល់ការទូត ប៉ុន្តែ
មិននាំចេញការពន្យល់ណាមួយឡើយ។ លោក Ban Ki-moon បានសម្តែងក្តីអស់
សង្ឃឹមអំពីកាយវិការនេះរបស់ព្យុងយ៉ាង់​ព្រមទាំងសង្កត់ធ្ងន់ថា៖ លោកនឹងបន្ត
សហការជាមួយសហគមន៍អន្តរជាតិសំដៅជំរុញសន្តិភាពលើឧបទ្វីបកូរ៉េ។
សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីអគ្គលេខាធិការ អ.ស.ប.
លោក Ban Ki-moon ដាស់តឿនព្យុងយ៉ាង់​ជៀសវាងរាល់សកម្មភាពបង្កើនភាព
តានតឹងក្នុងតំបន់ ជាពិសេសប្រទេសនេះប្រកាសដំណើការបាញ់កាំជ្រួចមីស៊ីល
ប្រឆាំងគ្រាប់បែកពីនាវាមុជទឹក (SLBM) ដោយមិនអើពើដល់បទហាមឃាត់
ដំណើការសាកល្បងបច្ចេកវិទ្យាគាំជ្រួចមីស៊ីលរបស់ អ.ស.ប.៕

ប្រតិកម្មទៅវិញ

ផ្សេងៗ