ព្យុងយ៉ាងរៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៣ ទិវាសង្គ្រាមជាមួយកូរ៉េខាងត្បូង

(VOVworld) -  ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ KCNA បានឲ្យដឹងថា៖ នាថ្ងៃទី ២៥ មិថុនា ប្រទេសនេះបានរៀបចំពិធីមីទ្ទីញរំលឹកខួប
អនុស្សារវរីយ៍លើកទី ៦៣ ទិវាសង្គ្រាមរវាង ស.ប.ប.ក. និងកូរ៉េខាងត្បូង (១៩៥០-១៩៥៣) នៅព្យុងយ៉ាង។ ថ្លែងមតិក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងព្យុងយ៉ាង
លោក Cha Hui-rim បានឲ្យ​ដឹងថា៖ ស.ប.ប.ក. នឹងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអាវុធនុយក្លេអ៊ែរ
ដើម្បីទប់ទល់នឹង “លិទ្ធិចក្រព័ត្តិ”។ បណ្ដាពិធីមីទ្ទីញផ្សេងៗទៀតក៏ត្រូវបានរៀបចំឡើង
ក្នុងទូទាំង ប្រទេសនេះដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ