ព្រឹទ្ធសភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់សមាគមនិងអង្គការក្រៅរដ្ឋាភិបាល


ព្រឹទ្ធសភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់សមាគមនិងអង្គការក្រៅរដ្ឋាភិបាល - ảnh 1
មុននោះរដ្ឋសភាកម្ពុជាបានអនុម័តលើច្បាប់ពោលខាងលើ (anninhthudo.vn)

        Vovworld-នាព្រឹកថ្ងៃទី២៤កក្កដាព្រឹទ្ធសភាកម្ពុជាបានអនុម័តលើសេចក្តី​ព្រាង
​ច្បាប់អង្គការសមាគមនិងអង្គការក្រៅរដ្ឋាភិបាល (NGO) សំដៅបង្កើនការ​គ្រប់គ្រង
និងបង្កលក្ខណៈងាយស្រួលសំរាប់អង្គការដែលធ្វើសកម្មភាពស្ថិរភាពលើមូលដ្ឋាន
គោរពច្បាប់។​មុននោះរដ្ឋសភាកម្ពុជាបានអនុម័តលើច្បាប់ពោល​ខាង​លើ។ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា កម្ពុជានា
បច្ចុប្បន្នមានសមាគមនិង​អង្គការ​ក្រៅរដ្ឋាភិបាលចំនួនជាង៥ពាន់។ បណ្ដាអង្គការ
សមាគមនិងអង្គការក្រៅ​រដ្ឋាភិបាលបានមានការរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចវប្បធម៍​សង្គមនៃប្រទេសជាតិ។ ប៉ុន្តែមានសមាគមខ្លះបានធ្វើសកម្មភាពមិន
ត្រឹមត្រូវតាម​គោលដៅរបស់ខ្លួន ហេតុនេះហើយចាំបាច់ត្រូវមានច្បាប់ដើម្បីលើកទឹក
ចិត្ត​អង្គការ​សមាគមមានសកម្មភាពសកម្មសំរាប់សង្គមទន្ទឹមនឹងនោះទប់ស្កាត់បុគ្គល
​ឆ្លៀតប្រើប្រាស់អង្គការរបស់ខ្លួនដើម្បីធ្វើប្រការខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ