ព្រឹទ្ធសភារដ្ឋ Illinois (អាមេរិក)គាំទ្របង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយវៀតណាម

ព្រឹទ្ធសភារដ្ឋ Illinois (អាមេរិក)គាំទ្របង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានបញ្ជូនសារដល់បណ្ដាសមាជិកសភារដ្ឋIllinois (អាមេរិក) (vov.vn)


        VOV-ថ្លែងមតិនៅសម័យប្រជុំពេញអង្គររដ្ឋសភារដ្ឋ Illinois នាពេលកន្លង
មក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បាន
​បញ្ជូន​សារដល់បណ្ដាសមាជិកសភារដ្ឋអំពីយថាទស្សន៍អភិវឌ្ឍន៍ដ៏ល្អប្រសើរ
នៃ​ទំនាក់ទំនង​វៀតណាម-អាមេរិក ជាចម្បងគឺក្នុងវិស័យសហប្រតិបត្តិការ
សេដ្ឋកិច្ច​ពានិជ្ជកម្មនិង​វិនិយោគហើយ ពិសេសគឺក្នុងកាលៈទេសៈដែលវៀត
ណាមរួមជាមួយ​អាមេរិកនិងប្រទេស​ផ្សេងៗកំពុងសកម្មចរចារអំពីកិច្ចព្រមព្រៀង
ដៃគូពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (TPP)។ សមាជិកសភាអាមេរិកជាច្រើនសន្យា
លើកទឹកចិត្តនិងគាំទ្រ​បណ្ដាអង្គភាពអាជីវកម្មរដ្ឋ​យក​ចិត្តទុកដាក់ឲ្យបានច្រើន
ថែមទៀតដល់ទីផ្សារដែលពោពេញទៅដោយសក្ដានុភាពវៀតណាម។ មុន​នោះ​នៅជំនួបសន្ទនាជាមួយសមាជិកសភា​សហរដ្ឋលោក Vicky Hatzler និងថ្នាក់ដឹក
នាំ​ផ្នែកកសិកម្មរដ្ឋ Missouri ឯកអគ្គរដ្ឋ​ទូត Nguyen Quoc Cuong បានសម្ដែង​ការ​
ស្វាគម​ន៍ចំពោះការ​ដែលគណៈកម្មាធិការ​កសិកម្ម​រដ្ឋសភាអាមេរិកទើបនឹងបាន
បោះឆ្នោត អនុម័តលើ​ការ​​ផ្ដើមគំនិតរបស់​សមាជិកសភា Hatzler ស្ដីពីការលុប
ចោលកម្មវិធីឃ្លាំមើលត្រីរំអិល​របស់ក្រសួង​កសិកម្មអាមេរិកសំដៅដោះស្រាយ
របងពាណិជ្ជកម្មក្រៅពាណិជ្ជកម្មចំពោះ​ត្រីប្រាត្រី Basa របស់វៀតណាមដែលនាំ
ចេញទៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ