ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Sung Kim ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅហ្វីលីពីន

ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Sung Kim ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅហ្វីលីពីន - ảnh 1
បេសកជនពិសេសទទួលបន្ទុកគោលនយោបាយជាមួយឧបទ្វីបកូរ៉េលោក Sung Kim ថ្លែងមតិនៅក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី១១ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - ប្រភពព័ត៌មានពីរដ្ឋសភាអាមេរិកនាថ្ងៃទី៥ តុលាឲ្យដឹងថា ព្រឹទ្ធ
សភាអាមេរិកបានអនុម័តលើសេចក្ដីសំរេចដែលតែងតាំងបេសកជនពិសេសទទួល
បន្ទុកគោលនយោបាយជាមួយឧបទ្វីបកូរ៉េលោក Sung Kim ធ្វើជាឯកអគ្គរដ្ឋទូត
អាមេរិកថ្មីប្រចាំនៅហ្វីលីពីន។លោករូបនេះត្រូវបានវាយតំលៃជាអ្នកការទូតមាន
បទពិសោធន៍ដ៏ក្រាស់ក្រែល ជាពិសេសក្នុងបញ្ហានៅតំបន់អាស៊ីភាគឦសាន។
តាមមន្ត្រី រដ្ឋាភិបាលអាមេរិកមួយរូបថា ឯកអគ្គរដ្ឋទូតប្រទេសនេះប្រចាំនៅ
ម៉ាឡេស៊ីលោក Joseph Yun នាបច្ចុប្បន្នជាបេក្ខជនមានសក្តានុភាពច្រើនបំផុត
ដើម្បីជំនួសឲ្យ លោក Sung Kim ធ្វើជាបេសកជនពិសេសអាមេរិកទទួលបន្ទុក
គោលនយោបាយ ជាមួយឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ