ព័រទុយហ្គា៖ប្រធានាធិបតីបានកំណត់ពេលវេលាចុងក្រោយដើម្បីគណៈបក្សទាំងអស់ឯកភាពរាល់វិធានការកំណែទម្រង់

ព័រទុយហ្គា៖ប្រធានាធិបតីបានកំណត់ពេលវេលាចុងក្រោយដើម្បីគណៈបក្សទាំងអស់ឯកភាពរាល់វិធានការកំណែទម្រង់ - ảnh 1
ប្រធានាធិបតីព័រទុយហ្គាលោក Anibal Cavaco Silva (រូបថតៈ TTXVN)


VOVworld)-នាខែតុលាខាងមុខ គណៈបក្សនយោបាយទាំងអស់របស់ព័រទុយហ្គា
ត្រូវសម្រេចបានការឯកភាពគ្នា ចំពោះបណ្តាវិធានការធ្វើកំណែទម្រង់ សេដ្ឋកិច្ច មុនពេលដែលរដ្ឋាភិបាលរៀបចំពង្រាងថវិការរដ្ឋរបស់បណ្តាឆ្នាំខាង មុខ។ តាម
នោះ នាថ្ងៃទី១០មិថុនា ប្រធានាធិបតីព័រទុយហ្គាលោក Anibal Cavaco Silva បាន
កំណត់ពេលវេលាចុងក្រោយ សម្រាប់គណៈបក្សទាំងអស់ក្នុងកាលៈទេសៈដែល
បំណុលសាធារណៈរបស់ប្រទេសនេះឡើងដល់១៣២,៤%នៃ GDP។លោក
Cavaco Silva សង្កត់ធ្ងន់ថា ការដែលគណៈបក្សទាំងមូល ឯកភាពលើ វិធានការ
កែទម្រង់សេដ្ឋកិច្ចជាតិ ជាគោលការសារវ័ន្ត និងអាចបង្កើតឡើង ស្ថិរភាពក្នុង
បញ្ហាបំណុលសាធារណៈ។ កាយវិការនយោបាយនេះ ត្រូវបានចាត់ទុកថា នឹង
បញ្ឈប់ស្ថានភាពអស្ថិរភាពនយោបាយនៅប្រទេសព័រទុយហ្គា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ