ព្រះមហាក្សត្រថៃអំពាវនាវឲ្យប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព

ព្រះមហាក្សត្រថៃអំពាវនាវឲ្យប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព - ảnh 1
ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានអំពាវនាវឲ្យប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី​៥ ធ្នូ ព្រះមហាក្សត្រថៃ Bhumibol Adulyadej បាន​អំពាវនាវឲ្យ
ប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព។ ថ្លែងមតិក្នុងពិធីបុណ្យ ចំរើនព្រះជន្ម
លើកទី ៨៦ របស់ខ្លួន ក្នុងកាលៈទេសៈ ភាពតានតឹងខាងនយោបាយបានធូរស្រាល
ជាបណ្តោះអាសន្ន ព្រះមហាក្សត្របានចាត់ទុកថា៖ ប្រទេសថៃបានវិលត្រឡប់
មកភាពសុខសាណត្រានវិញ ដោយសារ ប្រជាជនថៃទាំងមូលបានរួមសាមគ្គី
ជាមួយគ្នា ហើយសង្កត់ធ្ងន់ថា៖ “ប្រជាជនថៃទាំងមូលត្រូវយល់ដឹងអំពីប្រការនេះនិង
ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីផលប្រយោធន៍ស្ថិរភាពនិងសន្តិសុខ នៃប្រទេសជាតិ”។ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck  Shinawatra បណ្ដាអ្នកនយោបាយនៃភាគីប្រឆាំង
និងមេបញ្ជាការកងទ័ពសុទ្ធតែបានចូលរួមពិធីបុណ្យចំរើនព្រះជន្មរបស់ព្រះមហាក្សត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ