ព្រះមហាក្សត្រយានីអង់គ្លេសយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម

ព្រះមហាក្សត្រយានីអង់គ្លេសយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើងលោក Nguyen Van Thao (internet)

        Vovworld-នាថ្ងៃទី១៧កុម្ភៈឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះ​រាជាណាចក្រ
​អង់គ្លេសនិងអៀកឡង់ខាងជើងលោក Nguyen Van Thao បាន​ចូល​បង្គំគាល់និងជូន
សារតាំងជូនព្រះមហាក្សត្រយានី Elizabeth ទី២។ តាមអ្នក​យកព័ត៌មាននៃទីភ្នាក់ងារ
សារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងឡុងថា ក្នុងពិធី​ចូលបង្គំគាល់នេះ ព្រះ
មហាក្សត្រយានី Elizabeth ទី២ បានយកចិត្តទុកដាក់ដ៏​ជ្រាល​ជ្រៅដល់​ទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងព្រះ​រាជាណាចក្រ​អង់គ្លេស។ ព្រះ
មហាក្សត្រយានី Elizabeth ទី២បានសម្ដែង​ការ​គាំទ្រដ៏ខ្លាំងក្លាចំពោះកម្មវិធីសហប្រតិប
ត្តិការអភិវឌ្ឍន៍រវាងវៀតណាមនិងព្រះ​រាជាណាចក្រអង់គ្លេស។​ ផ្តោតទៅលើអាទិភាព
ជាក់ស្ដែងរបស់ខ្លួនលើឋានៈជា​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក
Nguyen Van Thao បាន​អះអាង​ខំប្រឹងប្រែងក្នុងការជំរុញថែមទៀតនូវទំនាក់ទំនង
សហប្រតិបត្តិការ​មិត្តភាព​រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ