ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃមហាចក្រី សិរិនថនបង្ហាញមុខសៀវភៅរូបភាពអំពីវៀតណាម

ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃមហាចក្រី សិរិនថនបង្ហាញមុខសៀវភៅរូបភាពអំពីវៀតណាម - ảnh 1
ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃកំពុងផ្លាស់ប្តូរមតិជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅថៃ


(VOVworld)-ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃចក្រី សិរិនថន នាថ្ងៃទី២៨ឧសភាបានអញ្ជើញ ទស្សនាស្ថានទូតវៀតណាមប្រចាំនៅថៃនិងចូលរួមពិធីបង្ហាញសៀវភៅ រូបថតមាន
ឈ្មោះថា “វៀតណាមតាមរយៈក្រសែភ្នែករបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ ថៃ ចក្រី សិរិន
ថន”។​នេះជាសកម្មភាពសំខាន់មួយដែលស្ថិតក្នុងចំណោមព្រឹត្តិការ ណ៍រំលឹកខួប
លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ថៃ ថ្ងៃទី៦ សីហា។ សៀវភៅ
នេះ បានចងក្រង់ដោយស្ថានទូតវៀតណាមប្រចាំនៅថៃ ដែល ប្រមូលផ្តុំរូបថត
ស្អាតអំពីវៀតណាមជាង១០០សន្លឹក ។​ ក្នុងនោះ មានរូបថត ចំនួន៦០សន្លឹកដោយ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃចក្រី សិរិនថន ថត់ផ្ទាល់ក្នុង ឱកាសព្រះនាងបំពេញ
ទស្សនកិច្ចនៅវៀតណាមពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១៥ ដែលរូបទាំងអស់នេះ
ជារូបព្រះនាងថតជាមួយថ្នាក់ដឹកនាំវៀតណាម និងសោ ភ័ណ្ឌភាពនៃទេសភាព
នៅវៀតណាមដែលព្រះនាងធ្លាប់យាងដំណើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ