ពលករវៀតណាមចំនួន១៨៤នាក់ទៀតមកដល់អេហ្សីប

ពលករវៀតណាមចំនួន១៨៤នាក់ទៀតមកដល់អេហ្សីប - ảnh 1
ពលករវៀតណាម ត្រឡប់មកប្រទេសវៀតណាមវិញ

(VOV)_លោក Do Xuan Chien នាយករងក្រុមហ៊ុន Vinamex ទទួលបន្ទុកតំបន់
មជ្ឈឹម បូពា៍និងអាហ្វ្រីកខាងជើង បានជូនដំណឹងនាយប់ថ្ងៃទី៨សីហាថា៖ ក្នុងថ្ងៃទី ៩សីហា ពលករវៀតណាមចំនួន ១៨៤នាក់ ដែលកំពុងធ្វើការនៅលីប៊ី នឹងមកដល់
ព្រលានយន្តហោះទីក្រុងគែ អេហ្ស៊ីប ហើយត្រៀមរៀបចំ​វិលត្រឡប់មក ប្រទេស វៀតណាមវិញតាមជើងអាកាស។ តាមគំរោង យន្តហោះដឹក​ជញ្ជូនពលករវៀត
ណាមចំនួន​១៨៤នាក់នេះ នឹងចុះចត់ព្រលានយន្តហោះ Noi Bai ( រដ្ឋធានីហាណូយ)  នាម៉ោង១២ និង៥០នាទី ថ្ងៃទី១០ សីហា។

          មុននោះ នាយប់ថ្ងៃទី៨សីហា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍
 Qatar បានដឹកជញ្ជូនពលករវៀតណាមចំនួន២៥នាក់បានមកដល់​ព្រលានយន្ត​ហោះទីក្រុងគែ (អេហ្ស៊ីប) ហើយពីនោះត្រឡប់មកប្រទេស​វិញ។ ​យន្តហោះនេះ​បានចុះចត់ព្រលានយន្តហោះ Tan Son Nhat នៅទីក្រុងហូជីមិញ ​(ភាគខាងត្បូង វៀតណាម) នាម៉ោង១២ និង៥០នាទីថ្ងៃទី៩សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ