ពលប្រហារនៅប្រទេសម៉ាលី៖ ECOWAS ជួបពិភាក្សាការងារជាមួយរដ្ឋអំណាច យោធា

(VOVWORLD) - គណៈប្រតិភូ ECOWAS ដឹកនាំដោយអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Goodluck Jonathan បានជួបប្រជុំដោយសម្ងាត់ជាមួយលោកវរសេនីយ៍ឯក Assimi Goita និងមេដឹកនាំយោធាម៉ាលី។
ពលប្រហារនៅប្រទេសម៉ាលី៖ ECOWAS ជួបពិភាក្សាការងារជាមួយរដ្ឋអំណាច យោធា - ảnh 1 អតីតប្រធានាធិបតីនីហ្សេរីយ៉ាលោក Goodluck Jonathan (កណ្តាល) ដឹកនាំគណៈប្រតិភូ ECOWAS ចូលរួមក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំកងទ័ពម៉ាលីនៅទីក្រុង Bamako ប្រទេសម៉ាលីនៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២៣ ខែសីហា រាល់ការចរចារវាងរដ្ឋអំណាចយោធាម៉ាលី និងគណៈ ប្រតិភូសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បានធ្វើឡើងនៅរដ្ឋធានី Bamako ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្រុញការស្តាររបប ស៊ីវិលឡើងវិញ បន្ទាប់ពីព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៨ ខែសីហានៅក្នុងប្រទេសនេះ។

គណៈប្រតិភូ ECOWAS ដឹកនាំដោយអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Goodluck Jonathan បានជួបប្រជុំដោយសម្ងាត់ជាមួយលោកវរសេនីយ៍ឯក Assimi Goita និងមេដឹកនាំយោធាម៉ាលី។ ខ្លឹមសារនៃការពិភាក្សានេះត្រូវបានគេចាត់ទុកថាផ្តោតលើការដាក់ទណ្ឌកម្មរបស់ ECOWAS ទៅលើប្រទេសម៉ាលីបន្ទាប់ពីការធ្វើរដ្ឋប្រហារ។ លោក Goodluck Jonathan បានឲ្យដឹងថាកិច្ចពិភាក្សាកំពុងដំណើរការបានយ៉ាងល្អ ប៉ុន្តែលោកក៏មិនបានផ្តល់ព័ត៌មានពាក់ព័ន្ធណាមួយបន្ថែមទៀតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ