![ភាគីប្រឆាំងប្រធានាធិបតីក្នុងគណៈបក្សកាន់អំណាចកូរ៉េខាងត្បូងចង់ចាកចេញពីគណៈបក្ស - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_12_21/phe phan doi tt han quoc thong bao ke hoach tach dang.jpg) |
ប្រធានាធិបតីលោកស្រី Park Geun-hye ថ្លែងមតិនៅសម័យប្រជុំមួយរបស់រដ្ឋសភាកូរ៉េខាងត្បូង (រូបថត៖AFP/TTXVN) |
(VOVworld) - សមាជិកសភាកូរ៉េខាងត្បូងចំនួន៣១រូបនៃភាគីប្រឆាំងប្រធានា
ធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ក្នុងគណៈបក្ស Saenuri កាន់ អំណាច
បានជួបប្រជុំនាថ្ងៃទី២១ ធ្នូ ហើយប្រកាសផែនការចាកចេញពីគណៈ បក្សនេះនា
ថ្ងៃទី២៧ ធ្នូ ខាងមុខដើម្បីបង្កើតគណៈបក្សថ្មីមួយ ដោយមូលហេតុថា ថ្នាក់ដឹកនាំ
នាបច្ចុប្បន្ននៃគណបក្សមិនចង់ធ្វើការកែទម្រង់ បើទោះបីជាកើតមាន ឡើងរឿង
អាស្រូវទាក់ទិនដល់ប្រធានាធិបតីលោកស្រី Park និងមិត្តភក្តិជិតស្និទ្ធលោកស្រី
Choi Soon-silក្ដី។សមាជិកសភាលោក Hwang Young-cheul អ្នកនាំ ពាក្យនៃក្រុម
សមាជិកសភាពោលខាងលើបានឲ្យដឹងថាក្រុមនេះនឹងខំប្រឹងប្រែងបង្កើតកម្លាំង
អភិរក្សថ្មីដើម្បីអាចដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេល
ខាងមុខ៕