ភាគីប្រយុទ្ធនានានៅស៊ូដង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមនុស្សធម៌

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតបានដកស្រង់សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញាចិត្តអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់ចាកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព និងការពារការប្រភពផ្គត់ផ្គង់ស៊ីវិល។
ភាគីប្រយុទ្ធនានានៅស៊ូដង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមនុស្សធម៌ - ảnh 1ផ្សែងគ្របដណ្តប់លើមេឃនៃរដ្ឋធានី Khartoum នៅពេលដែលជម្លោះផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និង RSF។ រូបថត៖ AFP/VNA

នាថ្ងៃទី ១១ ឧសភា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមអំបីគោលការណ៍នៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត។ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតបានដកស្រង់សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញាចិត្តអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់ចាកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព និងការពារការប្រភពផ្គត់ផ្គង់ស៊ីវិល។ កិច្ចពិភាក្សារវាងភាគីប្រយុទ្ធនានានៅស៊ូដង់ ដែលបានធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការទូតដែលត្រូវបានអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកលើកសំណើ សំដៅបញ្ចប់ការប្រយុទ្ធគ្នានៅរដ្ឋធានី Khartoum ក៏ដូចជាតំបន់ទីក្រុងជាច្រើនទៀត ដែលរហូតមកដល់ពេលនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៥០ នាក់ត្រូវសម្លាប់។

រហូតមកដល់ពេលនេះ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សបានប្រកាសថានឹង ពិភាក្សាអំពីបទឈប់បាញ់មនុស្សធម៌តែប៉ុណ្ណោះ ពោលគឺមិនឆ្ពោះទៅការបញ្ចប់ជម្លោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ