ភាគហ៊ុនភាវូបនីយកម្មដើម្បីគ្រប់គ្រងសហគ្រាសប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង

ភាគហ៊ុនភាវូបនីយកម្មដើម្បីគ្រប់គ្រងសហគ្រាសប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

(VOV)_នារសៀលថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេស ​អនុវត្តការងារ​រៀប
ចំ ​និងផ្លាស់ប្តូរថ្មីអង្គភាពអាជីវកម្មរដ្ឋ ដំណាក់កាលពី ២០១៦-២០២០។នេះជាសន្និ​សីទ
​សំខាន់ សំដៅវាយតំលៃអំពីស្ថានភាពរៀបចំ ផ្លាស់ប្តូរថ្មី និងកំណែរទម្រង់អង្គ​ភាព​អា
ជីវកម្មរដ្ឋ ដំណាក់កាល២០១១-២០១៥ និង​នាំចេញ​ដំណោះស្រាយជំរុញដំណើ​ការ​រៀបចំ 
ផ្លាស់ប្តូរថ្មី និងកំណែរទម្រង់អង្គភាព​អាជីវកម្មរដ្ឋ ដំណាក់កាល ២០១៦-២០២០​ប្រកប
ដោយប្រសិទ្ធិភាព ​និងជាក់​ស្ដែង​ថែមទៀត។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រី​ លោក
 Nguyen Xuan Phuc បានអះអាងថា៖

          “ ភារកិច្ចដើមដំបូង គឺត្រូវកំណត់ថាវិស័យណាជាវិស័យដែលបានរដ្ឋត្រូវ​ក្តាប់
ជាប់ និងវិស័យណាជាវិស័យដែលរដ្ឋត្រូវដកចេញ។ ទស្សនះបញ្ជាណែនាំគឺ​វិស័យផល
ប្រយោជន៍សាធារណះ និងវិស័យបរាជ័យរបស់ទីផ្សារ គឺរដ្ឋត្រូវក្តាប់​ជាប់និងបញ្ជាណែ
នាំ។ ហើយវិស័យផ្សេងៗ រដ្ឋត្រូវដកចេញតាមអត្រាសមស្រប។ យោងតាមស្មារតីនេះ
 យើងត្រូវអនុវត្តយ៉ាងហ្មត់ចត់ដើម្បីត្រៀមរៀបចំអោយដំណើការភាគហ៊ុនភាវូបនីយកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ