ភាគីឥស្លាមអេហ្សីពបំផុសបាតុកម្មថ្មី

ភាគីឥស្លាមអេហ្សីពបំផុសបាតុកម្មថ្មី - ảnh 1
បាតុកម្មរបស់ជនគាំទ្រអតីតប្រធានាធិបតីលោក Mohamet
(រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី២៤តុលា ភាគីឥស្លាមអេហ្សីពបានបំផុសយុទ្ធនាការបាតុកម្ម
ថ្មី១ដែលអូសបន្លាយដល់ថ្ងៃទី៤វិច្ឆិកាខាងមុខ ក្នុងស្ថានភាពនិស្សិតនៅបណ្តា មហាវិទ្យាល័យកំពុងបង្កើន រាល់សកម្មភាពតស៊ូសំដៅទាមទារស្តារដំណែងឡើង វិញសម្រាប់អតីតប្រធានាធិបតីលោក​ Mohamed Morsi ។ សម្ព័ន្ធភាពជាតិគាំទ្រ
លក្ខណៈស្របច្បាប់​(NASL) និងអង្គការភាតរៈឥស្លាម​(MB)ដែលគាំទ្រលោក Morsi ​បានអំពាវនាវប្រជាជនចូលរួមរាល់ការដង្ហែក្បួន នាថ្ងៃទី២៥តុលា នៅទីក្រុងគែនិង
ខេត្តមួយចំនួន សំដៅប្រឆាំងជំទាស់​រាល់ការវាយប្រហារបស់អ៊ីស្រាអែល​ទៅលើ
វិមានឥស្លាម Al-Aqsa នៅ Jerusalemខាងកើត និងឧបទ្វីប Sinai របស់​អេហ្សីប។

       ក្នុងសេចក្តីប្រកាស១ NASL ក៏បានអំពាវនាវ “ជនអេហ្ស៊ីពសេរីទាំងអស់”បណ្តា
អណិកជនដែលរស់នៅបរទេស និងនិស្សិតនៃមហាវិទ្យាល័យទូទាំង ប្រទេសអីរ៉ង់ ចូលរួមបាតុកម្មដ៏ធំ១នាថ្ងៃទី៤វិច្ឆិកាខាងមុខ ជាពេលវេលា គ្រោង នឹងប្រព្រឹត្តទៅ
ការជំនុំជំរះលោក Mohamet Morsi និងមេដឹកនាំ MB មួយចំនួន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ