ភាពតានតឹងនៅតែបន្តលើកោះ Corsica របស់បារាំង


ភាពតានតឹងនៅតែបន្តលើកោះ Corsica របស់បារាំង  - ảnh 1
ភាពតានតឹងនៅតែបន្តនលើកោះ Corsica របស់បារាំង (VNA)

(VOVworld) – នាថ្ងៃទី ១៤ សីហា​ ប្រជាពលរដ្ឋជាច្រើននាក់នៅកោះ Corsica
 របស់បារាំងបានរៀបចំការធ្វើបាតុកម្មក្នុងកាលៈទេសៈភាពតានតឹងកំពុង
ឡើង ជណ្តើរនៅកោះលើសមុទ្រមេឌីតេរ៉ាណេនេះ បន្ទាប់ពី ការប៉ះទង្គិចរវាង
បណ្ដា យុវជនតំបន់ជាមួយគ្រួសារជនអន្តោប្រវេសន៍មានដើមកំណើតអាហ្វ្រិក
ខាងជើង ដែលធ្វើឲ្យមនុស្សចំនួន ៥ នាក់រងរបួសនិងរថយន្តចំនួន ៣ គ្រឿង
ត្រូវបានដុត ចោល។ នាពេលថ្ងៃត្រង់ថ្ងៃទី ១៤ សីហា មនុស្សចំនួន ៥ រយនាក់
បានប្រមូលផ្តុំ នៅខុទ្ទកាល័យរដ្ឋអំណាចទីក្រុង Bastia ហើយទាមទាទៅកាន់
តំបន់ជនអន្តោប្រវេសន៍មានដើមកំណើតអាហ្វ្រិកខាងជើងរស់នៅនៅខ័ណ្ឌ
Lupimo សំដៅដោះស្រាយបញ្ហាពោលខាងលើ។ ប៉ុន្តែ កំលាំងសន្តិសុខត្រូវបាន
ដាក់ពង្រាយដើម្បីរាំងស្កាត់​ទង្វើរបស់ប្រជាជននៅទីនេះហើយស្តារសណ្តាប់ធ្នាប់
ឡើងវិញ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានថ្កោល
ទោសការប៉ះទង្គិចហើយសន្យានឹងធ្វើការស៊ើបអង្គេតសំដៅចាប់ខ្លួនមេគំនិត។
បញ្ហាជំលោះសាសនារវាងប្រជាជនក្នុងតំបន់ជាមួយជនអន្តោប្រវេសន៍ជាជន
ឥស្លាមនៅតែគង់រង្សពីយូរយាណាស់មកហើយនៅកោះ Corsica៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ