ភាពតានតឹងនៅប្រទេសថៃបានត្រូវបន្ធូស្រាល

(VOVworld)-ថ្លែងមតិនៅទីភ្នាក់ងារបូលីសជាតិនាថ្ងៃទី៣ធ្នូ នាយករដ្ឋមន្រ្តីថៃ
លោកស្រី Yingluck Shinawatra បានអះអាងថា ស្ថានភាពតានតឹងបានបន្ធូ
ស្រាលឡើងវិញខ្លះបើទោះបីជាមិនទាន់វិលមករកភាពប្រក្រតីក្តី។លោកស្រី
Yingluck Shinawatra បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនប្រើប្រាស់អំពើហឹង្សាចំ
ពោះបាតុករឡើយ ព្រមទាំងអំពាវនាវឲ្យក្រុមបាតុករដំណើការការចរចារជាមួយ
រដ្ឋាភិបាល តាមរយៈវេទិកាប្រជាជនយ៉ាងឆាប់ៗ។ នេះជាវេទិកា សំដៅស្វែងរក
របៀប សម្រុះសម្រួលវិបត្តិនយោបាយនៅថៃ។

ភាពតានតឹងនៅប្រទេសថៃបានត្រូវបន្ធូស្រាល - ảnh 1
ភាពតានតឹងនៅប្រទេសថៃបានត្រូវបន្ធូស្រាល (រូបថតៈ Bangkok Post)

        លោកស្រី Yingluck Shinawatra បាននាំចេញសេចក្តីប្រកាសពោលខាងលើ បន្ទាប់ពីប៉ូលីសអនុញ្ញត្តិឲ្យបាតុករចូលក្នុងបរិវេណអាគាររដ្ឋាភិបាល និងទីស្តីការប៉ូ
លីសជាតិនៅទីក្រុងបាងកកដោយសេរី ។ទោះបីជាមេដឹកនាំក្រុមបាតុករលោក
Suthep Thausuban អះអាងថា បាតុកម្មមិនទាន់បញ្ចប់ទាំងស្រុងក្តី ប៉ុន្តែ តាម ក្រុមប្រឹក្សាសន្តិសុខជាតិថៃថា សព្វថ្ងៃភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការ ប៉ះទង្គិចនាប៉ុន្មានថ្ងៃខាងមុខ ក្នុងឱកាសពិធីបុណ្យព្រះជន្មរបស់ព្រះមហាក្សក្រ​ថៃ
Bhumibol Adulyadej៕

ប្រតិកម្មទៅវិញ

ផ្សេងៗ