ភាពតានតឹងបន្ទាប់ពីប៉ូលីសអាមេរិកបានឈានចូលក្នុងអគារស្ថានទូតវ៉េណេស៊ុយអេឡាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន

(VOVWORLD) -    នៅក្នុងអត្ថបទមួយដែលបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ១៤ ខែឧសភា ខុទ្ទកាល័យអនុប្រធានាធិបតីវេណេស៊ុយអេឡាបានថ្លែងថារដ្ឋអំណាចអាមេរិកបានរំលោភបំពានលើច្បាប់អន្តរជាតិនៅពេលឈានចូលដោយខុសច្បាប់ក្នុងទីស្នាក់ការនៃស្ថានទូតវ៉េណេស៊ុយអេឡាប្រចាំនៅអាមេរិកនាយប់ថ្ងៃទី ១៣ ខែឧសភាកន្លងទៅ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល Bolivar និងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ។
ភាពតានតឹងបន្ទាប់ពីប៉ូលីសអាមេរិកបានឈានចូលក្នុងអគារស្ថានទូតវ៉េណេស៊ុយអេឡាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន - ảnh 1 ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro

គួរបញ្ជាក់ថា នៅចុងខែមេសាកន្លងមក ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យអ្នកការទូតវេណេហ្ស៊ូអេឡាចាកចេញពីស្ថានទូតប្រចាំនៅអាមេរិក។ ភ្លាមមួយរំពេច ក្រុមសកម្មជនអាមេរិកមួយ បានហ៊ុំព័ទ្ទអគារ៤ជាន់នេះ ដើម្បីរារាំងអាជ្ញាធរមានសមត្ថកិច្ចអាមេរិក ក៏ដូចជាអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ពីការកាន់កាប់ទីស្នាក់ការនេះ  ដោយសំដែងនូវការគាំទ្រចំពោះរដ្ឋាភិបាលស្របរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីលោក Nicolas Maduro និងមិនទទួលយកតំណាងគណបក្សប្រឆាំងនៃប្រទេសនេះឡើយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ