ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរីកំពុងឡើងជណ្តើរ

ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរីកំពុងឡើងជណ្តើរ - ảnh 1
ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរី កំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ (Image: Vietnam+)

(VOVworld) – ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរី កំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រោះអាសន្នផ្ទុះសង្គ្រាមថ្មីមួយនៅ មជ្ឈឹមបូរព៌ារកំពុងឈានទៅ ប្រកៀក នាថ្ងៃទី ២៩ សីហា កងទ័ពជើងទឹក អាមេរិកបានបង្កើនចំនួននាវាផ្ទុកយន្តហោះក្នុងតំបន់ឈូងសមុទ្រពែក្យ។
មុននោះ នាថ្ងៃទី ២៨ សីហា អង់គ្លេស ចិន បារាំង រុស្ស៊ីនិងអាមេរិកបានបញ្ចប់ ការពិភាក្សាអំពីសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការ
អនុញ្ញាត្តដាក់ពង្រាយ​សកម្មភាពយោធានៅស៊ីរី។ ប៉ុន្តែ លទ្ធផលនៃកិច្ចប្រជុំ
ពោលខាងលើបានសរឲ្យឃើញថា៖ ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. មិនទាន់ អនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីការថ្កោលទោសការប្រើប្រាស់អាវុធគីមី
នៅស៊ីរីទេ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Vladimir Titov បានចាត់ទុកថា៖ នេះមិនមែនជាពេលវេលាសមស្របសំរាប់ពិភាក្សាអំពីរាល់បទដាក់ទណ្ឌកម្ម
របស់​អ.ស.ប. ចំពោះស៊ីរី ​មុនពេល បណ្ដាអធិការកិច្ចនៃ អ.ស.ប. រាយការណ៍
អំពីប្រើប្រាស់ អាវុធគីមីនៅប្រទេសនេះ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន
លោក Wang Yi បានដាស់តឿនភាគីទាក់ទិននានាអត់ធ្មត់និងដោះស្រាយ
វបត្តិដោយសន្តិវិធី។ ក្នុងពេលនោះ នៅស៊ីរី បណ្ដាកំលាំងរបស់ប្រធានាធិបតី
 Bashar al-Assad បាន ជំលៀសបុគ្គលិកភាគច្រើនចេញពីទីបញ្ជាការដ្ឋានសន្តិ
សុខនិងយោធានៅរដ្ឋធា នី Damascus ក្នុងករណី ប្រទេសលោកខាងលិចវាយ
ប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ