ភាពតានតឹងរវាងរុស្ស៊ីនិងអាមរិកបន្តឡើងជណ្តើរ

(VOVWORLD) - ភាពតានតឹងរវាងអាមេរិកនិងអាមេរិកបន្តឡើងជណ្តើរថ្មីក្រោយពីទីក្រុងវ៉ាស៊ីន តោនបានដាក់គំនៀបទណ្ឌកម្មចំពោះប្រជាពលរដ្ឋនិងបណ្តាក្រុមហ៊ុនរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសកម្មភាពនៃប្រទេសនេះដោយបានចាត់ទុកបានរងប៉ះពាល់អាក្រក់នៅលើបណ្តាញអ៊ីនធឺណែតនិងបញ្ហាប្រទេសកូរ៉េខាងជើង ព្រមទាំងព្រមាននឹង ដាក់ទណ្ឌកម្មបន្ថែមថ្មីៗទៀតទៅលើទីក្រុងម៉ូស្កូ។ 
ភាពតានតឹងរវាងរុស្ស៊ីនិងអាមរិកបន្តឡើងជណ្តើរ - ảnh 1 ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន

ថ្លែងមតិចទៅកាន់សមាជិក គណកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនាថ្ងៃទី២១ខែសីហា អ្នកជំនួយ ការក្រសួងហិរញ្ញវត្ថុអាមេរិក Marshall Billingslea បានលើកច្បាស់ថា ទីក្រុង វ៉ាស៊ីនតោនអាចដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីពាក់ព័ន្ធនឹងរឿងបំពុលចារបរុស លោក Sergei Skripal ដែលទីក្រុងម៉ូស្កូត្រូវបានចោទប្រកាន់ជាឈរនៅក្រោយ ខ្នង។ ក្នុងពេល នោះ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Sigal Mandelker ក៏ព្រមាន ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ លោក ស្រីក៏បន្តថាវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី ក្នុងនោះមានការកាត់បន្ថយប្រភពវិនិយោគបរទេសផងដែរ។ ប្រតិកម្មចំពោះ ទង្វើររបស់អាមេរិកនោះ អនុរដ្ឋមន្ត្រីរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា ទីក្រុងម៉ូស្កូ មិនទាន់ឃើញមានភស្តុតាងណាមួយឬមូល ហេតុអ្វីដើម្បីធ្វើឲ្យ អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ